កីឡា

Sancho កំពុងចរចាជាមួយនឹងក្លឹបនៅតួគីចំនួន៣

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD ​និងកីឡាករ Jadon Sancho នឹងទំនងជាមិនអាចវិលរកគ្នាវិញបានទៀតឡើយ។

ខណៈពេលនេះកីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះនឹងត្រូវសម្រេចិត្តចុងក្រោយជាមួយនឹងក្លឹបតួគីដល់ទៅ៣ដែលកំពុងបន្តការចរចាគ្នា។

គួរឲ្យដឹងដែរថាកីឡាករ Sancho ស្ថិតនៅក្នុងបញ្ជីកីឡាករដែលត្រូវលក់ចេញពីក្លឹបរបស់លោកគ្រូបង្វឹក Ruben Amorim តាំងតែពីរដូវក្តៅមុនមកម្ល៉េះប៉ុន្តែសំណាងល្អទទួលបានកុងត្រាខ្ចីជើងជាមួួនឹងក្លឹប Aston Villa។

នៅពេលនេះកីឡាករនឹងត្រូវសម្រេចចិត្តសាជាថ្មីថាតើត្រូវចាកចេញពីអង់គ្លេសឬយ៉ាងណាដើម្បីទទួលបានឳកាសបង្ហាញខ្លួនលេងឲ្យឈុត១១នាក់ដំបូងជាប់លាប់ជាងមុន៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top