The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបអ៊ីតាលី Roma កំពុងបង្ហាញចំណាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធម្នាក់ ដែលមិន សូវទទួលបានឳកាសបង្ហាញ ខ្លួននៅក្លឹប Spurs។
កីឡាករ Mathys Tel ដែលកំពុងលេងក្នុងតំណែង ប្រយុទ្ធជាមួយនឹង Spurs នោះនឹងអាចមានឳកាសផ្ទេរ មកអ៊ីតាលីតាមរយៈ Roma នៅខែមករាខាងមុខនេះ ដោយអាចទាំងករណី ទិញដាច់ឬកំចីផងដែរ។
គួរឲ្យដឹងដែរថា Roma កំពុងត្រូវការកីឡាករខ្សែប្រយុទ្ធម្នាក់ មកដើរតួសំខាន់របស់ក្លឹបខណៈដែលខ្សែប្រយុទ្ធបច្ចុប្បន្នទាំង Evan Ferguson និង Artem Dovbyk ហាក់ដូចជាធ្វើមិន បានសូវល្អសោះជាមួយនឹងក្រុម៕
ប្រែសម្រួល៖ស៊ុនលី
