យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា តារាឆ្នើមរបស់ក្លឹប Arsenal កីឡាករ Bukayo Saka គឺបានត្រៀមខ្លួនរួចរាល់ហើយក្នុងការ ចុះកុងត្រាថ្មីជាមួយ នឹងក្លឹបក្នុងរយៈពេលវែងបន្ថែមទៀត។
ការចរចាគ្នាដែលបានធ្វើឡើងរួចរាល់នឹងអនុញ្ញាតិឲ្យកីឡាករ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ អាចបន្តលេងនៅជាមួយនឹង Arsenal ដល់ឆ្នាំ២០៣០ ខណៈដែលកុងត្រាបច្ចុប្បន្ន មានសុពលភាព ដល់ត្រឹមឆ្នាំ២០២៧។
តាមផែនការបើមិនមាន អ្វីប្រែប្រួលទេនោះការចុហហត្ថលេខា នឹងប្រព្រឹត្តទៅនៅ មុនពេលដំណាច់ឆ្នាំនេះ។
គួរឲ្យដឹងដែរថា Saka គឺជាថ្នាលកីឡាករ ដែលបានដុះចេញពីក្លឹប Arsenal ផ្ទាល់តែម្តង ។ គាត់បានចូលរួម ជាមួយនឹងក្លឹបតាំង តែពីពេលដែលមានអាយុត្រឹម តែ៧ឆ្នាំប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
