កីឡា

អេស្ប៉ាញ​ នៅតែជាប្រទេសឈរ នៅកំពូលតារាង នៃចំណាត់ថ្នាក់បាល់ ទាត់ពិភពលោក បុរសរបស់ FIFA

ហ្សឺណែវ៖ អេស្ប៉ាញ​ នៅតែអាចរក្សាតំណែងកំពូលរបស់ខ្លួន ហើយក្រុមកំពូលទាំង៤​ នៅតែរក្សាតំណែងបានដដែល ខណៈដែលចំណាត់ថ្នាក់ពិភពលោកបុរសរបស់ FIFA ចុងក្រោយបំផុត ត្រូវបានចេញផ្សាយនៅថ្ងៃពុធ។

ការប្រកួតអន្តរជាតិ សរុបចំនួន ១៤៩ប្រកួត រួមទាំងការប្រកួតមិត្តភាពចំនួន ៧៤ប្រកួត ត្រូវបានប្រកួតប្រជែង ក្នុងអំឡុងពេលនេះ ខណៈដែលអាហ្សង់ទីន បារាំង និងអង់គ្លេសរក្សា តំណែងរបស់ពួកគេពីលេខរៀងទី២​ ដល់លេខរៀងទី៤​ ក្នុងចំណាត់ថ្នាក់រៀងៗខ្លួន។

ប្រេស៊ីល​ បានឡើងពីរចំណាត់ ថ្នាក់ដល់លេខរៀងទី៥​ ខណៈដែលព័រទុយហ្គាល់ បានធ្លាក់ចុះមកលេខរៀងទី៦​ និងហូឡង់មកលេខរៀងទី៧ ។

អ៊ីតាលីបានធ្លាក់ចេញពីកំពូលទាំង ១០​ ពីលេខរៀងទី៩​ មកលេខរៀងទី១២​ បន្ទាប់ពីចាញ់ន័រវែស ៤-១។ បែលហ្ស៊ិក អាល្លឺម៉ង់ និងក្រូអាស៊ីកាន់កាប់ តំណែងលេខរៀងទី៨​ ដល់លេខរៀងទី១០​ រៀងៗខ្លួន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top