កីឡា

ក្រុមជ្រើសរើសជាតិ ហែលទឹក​ ពាក់ជើងទាកម្ពុជា បន្តបង្ហាញ នូវមោទកភាពលើ ឆាកអន្តរជាតិ តាមរយៈការរក្សា បាននូវការឈ្នះ មេដាយមាស ដដែល

ភ្នំពេញ ៖ ក្រុមជម្រើសជាតិហែលទឹកកម្ពុជា បានបញ្ចប់ភារកិច្ច និងបាននាំមេដាយសរុប ១០គ្រឿងមកដល់កម្ពុជាវិញ ហើយកាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ខណៈ ប្រទេសកម្ពុជា ស្តិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ៥ប្រទេសគឺលេខ១ វៀតណាម លេខ២ ឥណ្ឌូណេស៊ី លេខ៣ កម្ពុជា លេខ៤ ថៃ និងលេខ៥ ម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) សម្រាប់ថ្ងៃប្រកួតទី៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធបានប្រាប់ឲ្យដឹងថា អ្វីជាមោទកភាពរបស់ក្រុមកម្ពុជា នោះគឺនៅតែរក្សា មេដាយមាស ដដែលបើទោះជាលើកនេះឈ្នះមេដាយតិចជាងលើកទី១ យ៉ាណាក្ដី ប៉ុន្តែកម្ពុជានៅអាចរកមេដាយមាសបាន និងស្ថិតក្នុងប្រទេសចំណាត់ថ្នាក់ល្អមួយ ខណៈកីឡាករ-កីឡាការិនី មានសមត្ថភាព រីកចម្រើនកាន់តែល្អ ជាងមុនដោយ ឈានពីមេដាយសំរឹទ្ធ មកមេដាយប្រាក់ជាដើម ។ យ៉ាងណាកីឡាករ កីឡាការិនីភាគច្រើន មានសមត្ថភាពរីកចម្រើ តាយរយៈការឈ្នះមេដាយ ពីសំរឹទ្ធទៅមេដាយប្រាក់ លើវិញ្ញាសា ដែលខ្លួនធ្លាប់លេងពីមុន។

ដូច្នេះការខំប្រឹងប្រែង របស់កីឡាករ-កីឡាការិនី គឺពិតជាធ្វើបានល្អ និងអស់ពីសមត្ថភាពក្នុងការប្រកួតអន្តរជាតិមួយនេះ។
ដោយទទួលបានគោលការណ៍ អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពពីលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក នឹងចាត់បញ្ជូនក្រុមជម្រើសជាតិ លើប្រភេទកីឡាហែលទឹក ពាក់ជើងទាចំនួន ៨ រូប រួមមានគ្រូបង្វឹក ១រូប គ្រូជំនួយ ១រូប និងកីឡាករ ៤រូប កីឡាការិនី ២រូប ទៅចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី ។

បង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា ចំនួន ៩ រូប ក្នុងនោះ រូបលោកជាប្រធានប្រតិភូដឹកនាំ លោក ហែមថុន ពន្លឺ គ្រូបង្វឹក លោក លឹម កែវឧត្តម គ្រូជំនួយ កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាករ លឹម សុខវឌ្ឍន៍នន្ទ កីឡាករ ឆោម ច័ន្ទថន កីឡាករ ទួន ទិត្យសត្យា និងកីឡាករ លឹម នរវិទូ។
ក្រុមជម្រើសជាតិកម្ពុជា ឈ្នះមេដាយសរុប ១០គ្រឿង មាន មាស១ ប្រាក់៣ សំរឹទ្ធ៦ ពីព្រឹត្តិការណ៍កីឡាហែលទឹក ពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅឯប្រទេសឥណ្ឌូណេស៊ី ។ កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះក្រុមកម្ពុជាបានវិល ត្រឡប់មកដល់មាតុភូមិវិញ ហើយក្រោយចាកចេញតាំងពីថ្ងៃទី១៥ វិច្ឆិកា ២០២៥ មកម្ល៉េះ៕

Most Popular

To Top