កីឡា

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ ដឹកនាំគណៈប្រតិភូកីឡាកម្ពុជា ចូលរួមពិធីបើកផ្លូវការ នៃការប្រកួតកីឡា សិស្សអាស៊ានលើកទី១៤ ប្រ៊ុយណេដារូស្សា​ឡឹម

ប្រ៊ុយណេដារូស្សាឡាម ៖ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធ កីឡាសិស្ស និស្សិតកម្ពុជា លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា បានដឹកនាំប្រតិភូកីឡាកម្ពុជាសរុបចំនួន ២៨នាក់ ចូលរួមកម្មវិធីបើកផ្លូវការនៃការប្រកួតកីឡាសិស្សអាស៊ានលើកទី១៤ ប្រទេសប្រ៊ុយណេដារូស្សាឡឹម ។

ក្នុងឱកាសពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ ២៤ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM” ស្ថិតក្រោមអធិបតីភាព លោកស្រីបណ្ឌិត Datin Seri Setia Dr. Hajah Romaizah Md Salleh រដ្ឋមន្ត្រីក្រសួងអប់រំ នៃប្រទេសប្រ៊ុយណេដារូស្សាឡឹម និង លោក Kingmano Phommahaxay រដ្ឋលេខាធិការ ក្រសួងអប់រំ និងកីឡាឡាវ និងជាប្រធានក្រុមប្រឹក្សា កីឡាសិស្សអាស៊ាន នៅពហុកីឡដ្ឋាន Indoor Stadium, Hassanal Bolkiah National Stadium Complex Berakas ។

ព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ ប្រកួតកីឡាសិស្ស លើកទី២៤ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM”ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹម បានបញ្ជូនកីឡា ៣ ប្រភេទរួមមានអត្តពលកម្ម កីឡាវូស៊ូ និងកីឡាបញ្ចស៊ីឡាត់ចំនួន ២០ នាក់ ។

កីឡាអត្តពលកម្មមាន ៤ នាក់ រួមមានលោក ប៉ែន សុខគង់ ជាគ្រូបង្វឹក កីឡាការិនី លីន ដាលីស កីឡាករ ខន រាជសីហ៍ និងកីឡាករ រ៉េត រ៉ាយុទ្ធ ។ កីឡាវូស៊ូចំនួន ៧ នាក់ រួមមានលោកស្រី មុយ គាវ ជាគ្រូបង្វឹក លោកសី ម៉ៅ មុយចាន់នីដា គ្រូជំនួយ កីឡាការិនី ម៉ក់ ច័ន្ទស្រីពេជ្រ កីឡាការិនី ចាន់ ពេជ្ររចនា កីឡាករ ម៉ៅ ចាន់រ៉ាយុទ្ធ កីឡាករ ភឿន ស៊ីភូ និងកីឡាករ លី ប៉ោវឡុង។

ចំណែក កីឡាបញ្ចស៊ីឡាត់ចំនួន ៨ នាក់ក្នុងនោះលោក វី តារ៉ា ជាគ្រូបង្វឹក លោក អឿន រស្មី ជាគ្រូជំនួយ កីឡាការិនី វុទ្ធី សុខរក្សា កីឡាការិនី សយ សុម៉ាលីណា កីឡាករ ភុក ដានីញ៉ែល កីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ កីឡាករ រ៉ៃយ៉ុង ហ្វីលីប និងកីឡាករ ពេញពិសិដ្ឋ។

គួរបញ្ជាក់ផងដែរថាៈការប្រកួតកីឡាសិស្សអាស៊ានលើកទី១៤ ឆ្នាំ២០២៥នេះ ប្រព្រឹត្តិទៅចាបពីថ្ងៃទី២០-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានថ្នាក់ដឹកនាំ ប្រតិភូ កីឡាចំនួន១០ប្រទេសចូលរួម ហើយមានកីឡាករ កីឡាការិនីសរុបចំនួន១០៥៥នាក់៕

Most Popular

To Top