ភ្នំពេញ ៖ សហព័ន្ធកីឡាវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបើកវគ្គសិក្ខាសាលា ស្តីពីសារធាតុហាមឃាត់ ក្នុងវិស័យកីឡាដល់ ក្រុមប្រតិភូ គ្រូបង្វឹក និងអត្តពលិកចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាកីឡាកាយវប្បកម្មជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំរបស់ខ្លួន ដែនឹងប្រព្រឹត្តិនាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៥ នៅសាលដំបូលទូក របស់សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (RUPP) ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោកស្រី អេមី អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជា បានមានប្រសាសន៍ថា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះសហព័ន្ធកីឡា កាយវបក្បកម្ម និង លំហាត់ប្រាណកម្ពុជា បានអញ្ជើញអ្នក ជំនាញ ផ្នែកសារធាតុហាមឃាត់ ក្នុងកីឡា (Doping) មកពីទីភ្នាក់ងារកម្ពុជា ប្រឆាំងនឹងដូប៉ា (CADA) ដើម្បីបង្រៀនសារធាតុហាមឃាត់ក្នុងវិស័យកីឡាដល់ ក្រុមប្រតិភូ គ្រូបង្វឹក និងអត្តពលិកចូលរួមការប្រកួតកីឡាកាយវប្បកម្មជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នៅក្លិប រ៉ាវី អេមី ជឹម លើផ្សារសំណង់១២ (ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោក ព្រំ វណ្ណារឿន ជាអនុប្រធានទីភ្នាក់ងារកម្ពុជា ប្រឆាំងនឹងដូប៉ា (CADA)បានប្រាប់ឲ្យដឹងថា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះប្រធានសហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាដែលបានអញ្ជើញរូប លោកមកបង្រៀនអំពីច្បាប់ហាមឃាត់ ការប្រើប្រាស់សារធាតុហាមឃាត់ ក្នុងវិស័យកីឡា(Doping) ដល់មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ពីព្រោះថា មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទំាងអស់ ត្រូវយល់ដឹងឲ្យកាន់តែច្បា ស់ដើម្បីឲ្យពួកគាត់ជៀស វាងការប្រើប្រាស់ពីសារ ធាតុហាមឃាត់ក្នុងកីឡា (Doping) ពីផលប៉ះពាល់នៃប្រើប្រាស់សារធាតុ Doping ទំាងនេះ ។

លោកអនុប្រធានទីភ្នាក់ងារកម្ពុជា ប្រឆាំងនឹងដូប៉ា (CADA) បានបន្តថា កីឡាករ-កីឡាការិនីទំាងអស់ក្នុងប្រទេសកម្ពុជាត្រូវតែគោរព និងដើរតាមច្បាប់ប្រឆាំងនឹង ពីសារធាតុហាមឃាត់ក្នុងកីឡា (Doping) ពិភពលោក ។ ការបង្កើតក្លិបមួយចំនួនមិន បានគោរពច្បាប់ប្រឆាំងនឹងពីសារធាតុហាមឃាត់ក្នុងកីឡា (Doping) ពិភពលោកមានផលប៉ះពាល់ប្រទេសជាតិថ្ងៃក្រោយ។ ជំឈានទី១ ត្រូវបង្រៀនឲ្យពួកគាត់យល់ពី Doping ពីព្រោះ Doping សារធាតុ និងវិធីសាស្រ្តហាមឃាត់ក្នុងកីឡា ហើយនិយាយទៅលើវិស័យកីឡាគ្រប់ប្រភេទ ទំាងកីឡាដើម្បីសុខភាព និងកីឡាអាជីព ។

លោកស្រីបានបន្តថា ការប្រកួតឆ្នាំនេះសហព័ន្ធដាក់វិញ្ញាសា ៦ រួមមាន វិញ្ញាសា បុរសសាច់ដុំធម្មជាតិទម្ងន់ ៧៥ គីឡូក្រាម វិញ្ញាសាបុរសសាច់ដុំរូបរាងសង្ហាកម្ពស់ដល់ ១.៧០ម៉ែត្រ បូក ៤ គីឡូក្រាម វិញ្ញាសាបុរសសាច់ដុំរូបរាងសង្ហាកម្ពស់ដល់ ១.៧៥ម៉ែត្រ បូក ៦ គីឡូក្រាម វិញ្ញាសាបុរសសាច់ដុំរូបរាងសង្ហា និងមុខស្រស់ស្អាតកម្ពស់ដល់ ១.៧០ម៉ែត្រ វិញ្ញាសាបុរសសាច់ដុំរូបរាងសង្ហា និងមុខស្រស់ស្អាតកម្ពស់ដល់ ១.៧០ម៉ែត្រ បូក ២ គីឡូក្រាម និងវិញ្ញាសាក្មេងជំទង់សាច់ដុំរូបរាងសង្ហា និងមុខស្រស់ស្អាតអាយុក្រោម ២១ ឆ្នាំ៕




