កីឡា

កីឡាករបញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញ៉ែល ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡា សិស្សអាស៊ាន នៅប៊្រុយណេ ដារូសាឡឹម

ប្រ៊ុយណេ ៖ កីឡាករបញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញ៉ែល ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM” បន្ទាប់ពីយកឈ្នះលើកីឡាករបញ្ចស៊ីឡាត់ John Jems Jismundo របស់ហ្វីលីពីន ខណៈការប្រកួតអន្តរជាតិ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹមតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ។

សម្រាប់ការប្រកួតបើកឆាកដំបូងរបស់ក្រុមកីឡាកម្ពុជានាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ទស្សនាពីសំណាក់ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា លោក ប៉ុន សុខ អគ្គនាយកកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក ព្រំ ប៊ុណ្ណយី នាយបេសកកម្ម ដើម្បីលើកទឹកចិត្តក្រុមកីឡាបញ្ចស៊ីឡាត់ ក្នុងនោះ កីឡាករ ភុក ដានីញ៉ែល បានយកឈ្នះលើ កីឡាករ John Jems Jismundo របស់ហ្វីលីពីន ធ្វើឲ្យឡាករ ភុក ដានីញ៉ែល នឹងត្រូវឡើងទៅវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ។

គ្រូបង្វឹក និងកីឡាករ-កីឡាការិនី បញ្ចស៊ីឡាត់ចំនួន ៨ នាក់របស់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡាចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ (14th Asean School game 2025) រយៈពេល ១០ ថ្ងៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹម៕

Most Popular

To Top