កីឡា

ក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡាទទួលបានការឧបត្ថម្ភហាងលក់សម្លៀកបំពាក់កីឡា Home Sport

ភ្នំពេញ៖ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងប្រធានក្រុមបាល់ទាត់សម្ពន្ធយុវជនស្រលាញ់សន្តិភាព “សយសស” នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននាំយកសម្លៀកបំពាក់ជាឈុតសម្រាប់ការប្រកួតក្រោមការឧបត្ថម្ភហាងលក់សម្លៀកបំពាក់កីឡា Home Sport ដល់ក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡា ទទួលដោយលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាតំណាងឲ្យលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានមានប្រសាសន៍ថា ក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡាថ្ងៃនេះទទួលបានឧបត្ថម្ភហាងលក់សម្លៀកបំពាក់កីឡា Home Sport តាមរយៈពេលលោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងប្រធានក្រុមបាល់ទាត់សម្ពន្ធយុវជនស្រលាញ់សន្តិភាព បន្ទាប់ពីទទួលបានហើយ ក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមបាល់ទាត់សម្ពន្ធយុវជនស្រលាញ់សន្តិភាពបានធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

លោក ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានបន្តថា តាំងនាមក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណដល់ហាងលក់សម្លៀកបំពាក់កីឡា Home Sport ដែលឧបត្ថម្ភឈុតសម្រាប់ការប្រកួតដល់ក្រុមនេះ។ សកម្មភាពជាចូលរួចចំណែកក្នុងវិស័យកីឡានៅប្រទេសកម្ពុជា៕

ដោយ៖លី ភីលីព

Most Popular

To Top