ភ្នំពេញ ៖ សហព័ន្ធកឡាចំបាប់កម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងចៅក្រមកីឡាចំបាប់កម្រិតមូលដ្ឋានដែលមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នៅ ទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្រោមការប្រើប្រាស់គាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រី កាង ណុចបវរ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាចំបាប់កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកម្រិតមូលដ្ឋាន ដោយ មានសិក្ខាកាមចូលរួមសរុបចំនួន៣០នាក់។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា រាជធានីភ្នំពេញ ។ ការរៀបចំវគ្គនេះដោយ ទទួលបានថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជននិងកីឡា។

ការរៀបចំវគ្គបណ្តុះបណ្តាអាជ្ញាកណ្តាល និងចៅក្រមកីឡាចំបាប់កម្រិតមូលដ្ឋាននេះឡើង ក្នុងគោលបំណង ដើម្បីអភិវឌ្ឍធនធាន នេះឲ្យទទួលបាននូវពុទ្ធិចំណេះដឹង ជំនាញជាមន្ត្រីបច្ចេកទេសក្នុងការត្រៀមលក្ខណៈរៀបចំការ ប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯក និងការប្រកួតកីឡាថ្នាក់ជាតិ នាពេលអនាគតខាងមុខនេះ ។ វគ្គបង្រៀនជាគ្រូ
ឧទ្ទេសរួមមាន លោក កាង ដែនពិសិដ្ឋ ជានាយកបច្ចេកទេស លោកគ្រូ នុត សេរីរដ្ឋា អាជ្ញាកណ្ដាលអន្តរជាតិ និងលោកគ្រូ យឹង សុផាន់ណារ៉ា អាជ្ញាកណ្ដាលអន្តរជាតិ ។





