ប្រកួតលីគកំពូលអង់គ្លេស យប់មិញ រវាងម្ចាស់ផ្ទះ Man UTD និងក្រុមភ្ញៀវ Everton បានបញ្ចប់ទៅក្នុងលទ្ធផល ១ទល់នឹង០ទាំងដែល Everton ទទួលបានកាតក្រហមម្នាក់ តាំងពីនាទីទី១៣មកម្ល៉េះ។
ម្ចាស់ផ្ទះមានឳកាសច្រើនតែធ្វើមិនបានសម្រេចឡើយ ហើយថែមទាំងធ្វេសប្រហេស ឲ្យរបូតគ្រាប់បាល់ទៅឲ្យ Everton មួយគ្រាប់ទៀតផង។គ្រាប់បាល់ស៊ុតបញ្ចូលទី ដោយកីឡាករ Hall នៅនាទីទី២៩។
Man UTD បានគ្រប់គ្រងបាល់ បានទៅដល់៧០ភាគរយ និងព្យាយាមស៊ុតបញ្ចូលទី ដល់ទៅ២៣ដង ប៉ុន្តែមិនមានគ្រាប់បាល់ បញ្ចូលទីឡើយ ខណៈដែល Everton បានព្យាយាមស៊ុតតែ២ដងប៉ុណ្ណោះ ហើយចំគោលដៅតែ១ដងនិងជា គ្រាប់បញ្ចូលទីតែម្តង។
បញ្ចប់ការប្រកួត Man UTD ប្រកួតបាន១២ដងមាន១៨ពិន្ទុឈរ នៅលេខរៀងទី១០បណ្តោះអាសន្នខណៈដែល Everton មាន១២ប្រកួតដូចគ្នាមាន១៨ពិន្ទុ ដូចគ្នាឈរនៅលេខរៀងទី១១៕
ប្រែសម្រួល៖ស៊ុនលី
