កីឡា

Real Madrid ត្រៀមផែនការចរចានាំយក Paz ពីក្លឹប Como ទៅវិញ

យោងតាមការចេញផ្សយារបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid បានដាក់ផែនការក្នុងការចរចានាំយកកីឡាករខ្សែបម្រើ Nico Paz ពីក្លឹប Como ត្រឡប់ទៅវិញក្នុងពេខាងមុខនេះ។

កន្លងមកក្លឹបធ្លាប់លក់កីឡាករអាហ្សង់ទីនរូបនេះចេញទៅឲ្យ Como ជាមួយនឹងលក្ខខណ្ឌទិញត្រឡប់ដែលមានតម្លៃខ្លួនកំពុងកើនឡើងជារៀងរាល់ឆ្នាំ។

តាមប្រភពដដែលជឿជាក់ថាការចរចាគ្នារវាងក្លឹបអាចធ្វើឡើងនៅចន្លោះខែមករាខាងមុខនេះទោះបីជាមិនទាន់បានដឹងថានឹងមានតម្លៃខ្លួនប៉ុន្មានក្តី។

រំលឹកដែរថាកាលពីរដូវក្តៅឆ្នាំ២០២៥ កីឡាករ Paz មានតម្លៃខ្លួនប្រមាណជា ៨លានអឺរ៉ូក្រោយមកនៅពេលនេះមានតម្លៃខ្លួនប្រមាណជា ៩លានអឺរ៉ូហើយនឹងអាចកើនឡើងទៅដល់ ១០លានអឺរ៉ូនៅឆ្នាំ២០២៧៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top