កីឡា

ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមកងយោធពលខេមរភូមិន្ទប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតកីឡាបាល់ទាត់ មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ នាថ្ងៃនេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀងប្រកួតប្រជែងជាមួយក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទបាននៅវគ្គផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នៅវេលាម៉ោង ៥ ល្ងាច ។

ចំណែកចំណាត់ថ្នាក់លេខ ៣ ក្រុមបាល់ទាត់ សុខភាព មិត្តភាព វ័យចាស់ត្រូវប្រកួតនឹងក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នៅវេលាម៉ោង ៣ ល្ងាច ។

ការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ ដែលនឹងប្រព្រឹត្តទៅមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រោមគំនិតផ្តួចផ្តើមពីសំណាក់លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង និងជាប្រធានក្រុមបាល់ទាត់វ័យចាស់ K8 ។

ការប្រកួតមាន ៤ ក្រុម រួមមាន ក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ និងក្រុមបាល់ទាត់ សុខភាព មិត្តភាព វ័យចាស់៕

ដោយ៖លី ភីលីព

Most Popular

To Top