ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសថៃ បានស្នើឲ្យសិង្ហបុរី ផ្លាស់ប្តូរពីពូល C ទៅពូល A សម្រាប់ការប្រកួតបាល់ទាត់បុរស នៅ SEA Games 33 បន្ទាប់ពីកម្ពុជា ត្រូវបានចាប់ឆ្នោតចេញពីការប្រកួត ដើម្បីជៀសវាងការចាប់ ឆ្នោតឡើងវិញទាំងស្រុង ។
ប្រទេសកម្ពុជា បានលើកឡើងពីការព្រួយបារម្ភ អំពីសុវត្ថិភាពអត្តពលិក ខណៈភាពតានតឹងតាមព្រំដែន ជាមួយម្ចាស់ផ្ទះថៃ និងកីឡាចំនួន ៨ ក្នុងចំណោម ២១ ប្រភេទដែលខ្លួនបានចូលរួមការប្រកួត រួមទាំងបាល់ទាត់បុរសផងដែរ ។ ការដកខ្លួនរបស់កម្ពុជាបានធ្វើឲ្យថៃ និងទីម័រខាងកើតស្ថិតក្នុងពូល A ខណៈដពូល B រួមមានវៀតណាម ឡាវ និងម៉ាឡេស៊ី ហើយពូល C រួមមានឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងសិង្ហបុរី ។
កិច្ចប្រជុំគណៈកម្មាធិការ រៀបចំ ការប្រកួតនៅថ្ងៃទី ២៧ ខែវិច្ឆិកា លោក Kongsak Yodmanee អគ្គនាយកអាជ្ញាធរកីឡាថៃ (SAT) បានស្នើឲ្យផ្ទេរ ប្រទេសសិង្ហបុរី ដែលជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងពូលទី៤ ទៅកាន់ពូល A ដោយបង្កើតបានជាក្រុម ៣ ក្រុម។ ភាគីថៃបាននិយាយថា ខ្លួនកំពុងរង់ចាំការយល់ព្រមពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) មុនពេលជូនដំណឹងជាផ្លូវការ ដល់សមាគមសមាជិក។
ការចាប់ឆ្នោតបាល់ទាត់នារីនៅតែមិនផ្លាស់ប្តូរ៖ ពូល A មានថៃ សិង្ហបុរី និងឥណ្ឌូនេស៊ី ពូល B រួមមានវៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន និងម៉ាឡេស៊ី។ គណៈកម្មាធិការរៀបចំក៏បានសម្រេចចិត្តផ្លាស់ប្តូរការប្រកួតពូល B របស់បុរសទៅកាន់ពហុកីឡដ្ឋាន RajamangalanOទីក្រុងបាងកក ។ ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃការកែសម្រួលទីកន្លែង បន្ទាប់ពីទឹកជំនន់បានបង្ខំឲ្យព្រឹត្តិការណ៍ ជាច្រើនត្រូវបានផ្លាស់ប្តូរទីតាំងពីខេត្ត Songkhla៕
