កីឡា

AT Madrid នឹងចូលរួមប្រជែងកីឡាករ Marc Guehi ខណៈដែល Liverpool ទើបនឹងខកចិត្ត

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool នឹងត្រូវជួបគូប្រជែងមួយទៀត ដើម្បីអាចចរចាកុងត្រា កីឡាករឆ្នើមប្រធាន ក្រុមម្នាក់របស់ក្លឹប Crystal Palace។

កីឡាករ Marc Guehi បានក្លាយទៅជាគោលដៅ របស់ក្លឹប Liverpool ជាយូរមកហើយ ប៉ុន្តែចុងក្រោយនេះ កិច្ចការងារចរចាគឺ មិនបានសម្រេចនោះទេ ហើយក៏បានលេចឬព័ត៌មាន អំពីការចាប់អារម្មណ៍ ពីសំណាក់ក្លឹប AT Madrid វិញ។

Guehi បច្ចុប្បន្នយ៉ាងណាក្តីគឺ បានបដិសេធមិនព្រមទទួល យកកុងត្រាថ្មីពីក្លឹប Crystal Palace នៅឡើយទេហើយជឿជាក់ថា តម្លៃខ្លួនរបស់គាត់នឹងអាចមានចំនួន លើសពី៣៥លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top