ខេត្តសៀមរាប ៖ ការប្រកួតកីឡាប៉េតង់ ពានរង្វាន់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥ រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តសៀមរាប នាពេលនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់ ពីលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា លើវិស័យកីឡា (ជាកាទូតសន្តិភាពដ៏សំខាន់) ជាពិសេស ផ្សារភ្ជាប់រវាងថ្នាក់ ដឹកនាំក្រសួងយ៉ាងជិតស្និត និងកក់ក្តៅជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ទាំង២៥ជាអ្នកអនុវត្ត គោលនយោបាយអប់រំ និងអនុវត្តនូវកំណែទម្រង់ របស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព ។

ការប្រកួតកីឡាប៉េតង់ពានរង្វាន់ខាងលើកនេះ ក្រោយទទួលបានការអនុញ្ញាត ពីលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារអគ្គនាយកដ្ឋានកីឡា នាយកដ្ឋានជំនាញ និង លោក លោកស្រី ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា រាជធានី ខេត្ត បានសហការគ្នា រៀបចំឡើងផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំក្រសួងយ៉ាងជិតស្និត និងកក់ក្តៅជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ទាំង២៥ ។

ការចូលរួមប្រកួតកីឡា ប៉េតង់ពានរង្វាន់នេះមានកីឡាករ-កីឡាការិនី ជាប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធាន ការិយាល័យ និងមន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង២៥ និងប្រតិភូកីឡា សរុបចំនួន ២៣៦ នាក់ អញ្ជើញមកពីរាជធានី ខេត្តចំនួន២៥ និងមានថ្នាក់ដឹកនាំក្រសួង មន្រ្តីអង្គភាពចំណុះ ចំនួន៣០នាក់ ចូលរួមប្រកួតលើវិញ្ញាសាចំនួន២ គឺ វិញ្ញាសា២ នាក់ ទល់ ២ នាក់ និងវិញ្ញា ៣ នាក់ ទល់ ៣ នាក់។

នៅព្រឹកថ្ងៃទី១ ខែធ្នូ ២០២៥ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញចូលរួមទស្សនាការ ប្រកួតកីឡាប៉េតង់ពាន់រង្វាន់លោកបណ្ឌិត្យសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងព្រឹត្តិការណ៍ប្រកួតនោះដែរ មានការរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធាន ប្រធាន អនុប្រធានការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ព្រមទាំងបុគ្គលិកអប់រំបំរើការងារនៅមន្ទីរអប់រំទាំង២៥ នៅពហុកីឡាដ្ឋានខេត្តសៀមរាប៕




