កីឡា

ប្រធានក្រុមបាល់ទាត់ ឥណ្ឌូនេស៊ីសប្បាយចិត្ត ខណៈកម្ពុជាដកខ្លួនចេញ ពីការប្រកួតបាល់ទាត់ ក្នុងការប្រកួត SEA Games

ឥណ្ឌូនេស៊ី៖លោក Kombes Pol Sumardji ប្រធានក្រុមបាល់ទាត់ជម្រើសជាតិ U22 ឥណ្ឌូនេស៊ី បានទទួលស្គាល់ថា ក្រុមរបស់លោកនឹងទទួលបានអត្ថប្រយោជន៍ បន្ទាប់ពីក្រុមបាល់ ទាត់ជម្រើសជាតិ U22 កម្ពុជាបានដកខ្លួនចេញ ពីការប្រកួតកីឡាបាល់ទាត់ បុរសភ្លាមៗ ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាSEA Games 33 នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តិចាប់ថ្ងៃ ទី៩ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ការចាកចេញរបស់កម្ពុជា បានធ្វើឲ្យក្រុម A នៅសល់តែថៃ និងទីម័រខាងកើតប៉ុណ្ណោះ ហើយដើម្បីជៀសវាងការ ចាប់ឆ្នោតឡើងវិញទាំងស្រុង អ្នករៀបចំបានផ្លាស់ប្តូរសិង្ហបុរីពីពូល C ទៅពូល A។ ការផ្លាស់ប្តូរនេះបានធ្វើឲ្យក្រុម C មានក្រុមចំនួន ៣ គឺ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ។ សម្រាប់ឥណ្ឌូនេស៊ី ចំនួនការប្រកួតវគ្គចែក ពូលត្រូវបានកាត់បន្ថយពី ៣ ប្រកួត មកត្រឹម ២ ប្រកួត ។

លោក Sumardji បានប្រាប់ Bolasport កាលពីថ្ងៃចន្ទថា ជាការពិតណាស់ នេះល្អសម្រាប់ឥណ្ឌូនេស៊ី ពីព្រោះយើងគ្រាន់តែត្រូវលេងជាមួយមីយ៉ាន់ម៉ា និងហ្វីលីពីន ។ កីឡាករនឹងមានពេលវេលាច្រើនដើម្បីហ្វឹកហាត់ ធ្វើឲ្យយុទ្ធសាស្ត្ររបស់ពួកគេល្អឥតខ្ចោះ និងបង្កើនសុខភាពរាងកាយ និងផ្លូវចិត្តរបស់ពួកគេក្នុងប្រទេសថៃ។

ឥណ្ឌូនេស៊ីនឹងមានការចាប់ផ្តើមចុងក្រោយបំផុតក្នុងការប្រកួត ដោយបើកយុទ្ធនាការរបស់ពួកគេប្រឆាំងនឹងហ្វីលីពីននៅថ្ងៃទី ៨ ខែធ្នូ បន្ទាប់មក ដោយការប្រកួតប្រឆាំង នឹងមីយ៉ាន់ម៉ា ៤ ថ្ងៃក្រោយមក ។ ក្រុមជើងឯកការពារតំណែង បានមកដល់ប្រទេសថៃ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ដោយផ្តល់ ពេលប្រហែល ១០ ថ្ងៃដល់ពួកគេដើម្បីស៊ាំ នឹងអាកាសធាតុនៅឈៀងម៉ៃ មុនពេលការប្រកួត បើកឆាករបស់ពួកគេ៕

Most Popular

To Top