កីឡា

ខេត្តកំពតឈ្នះមេដាយមាស ៣ គ្រឿង នៃប្រកួតកីឡាទាញព្រ័ត្រ ក្នុងសាលជ្រើសរើសជើងឯក ថ្នាក់ជាតិ ពានរង្វាន់IDOL លើកទី២ ឆ្នាំ២០២៥ និងការប្រកួតមិត្តភាព ជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្រុមកីឡាករ-កីឡាការិនីទាញព្រ័ត្រ ខេត្តកំពត ដណ្តើមមេដាយមាសចំនួន ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង បានក្លាយខេត្តដែលគ្រងតំណែងជើងឯកងនៃការប្រកួតកីឡាទាញព្រ័ត្រ ក្នុងសាលជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ IDOL លើកទី២ ឆ្នាំ២០២៥ និងការប្រកួតមិត្តភាព ជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ នៅទីលានតេជោ ខេត្តព្រះសីហនុ នៅខេត្តព្រះសីហនុ ។

ក្នុងឱកាសពិធីបិទ និងប្រគល់ជយលាភី ដល់ក្រុមកីឡាករ-កីឡាការិនីទាញព្រ័ត្រ នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ដោយការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត មាស សារិន ទីប្រឹក្សាផ្ទាល់លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា និងលោក មីន គុម្ភៈ អភិបាលរងតំណាងលោកអភិបាលខេត្តព្រះសីហនុ ។
លទ្ធផលប្រកួតរួម មានវិញ្ញាសាបុរស ប្រភេទទម្ងន់៦០០គីឡូក្រាម៖ម្ចាស់មេដាយមាសបានទៅលើ ខេត្តកំពត ម្ចាស់មេដាយមាស បានទៅលើបញ្ជាការដ្ឋានកងទ័ពជើងទឹក និងម្ចាស់មេដាយសំរិទ្ធបានទៅលើ ខេត្តស្វាយរៀង ។
វិញ្ញាសាបុរស ប្រភេទទម្ងន់៣០០គីឡូក្រាម៖ម្ចាស់មេដាយមាសបានទៅលើ ខេត្តកំពត ម្ចាស់មេដាយប្រាក់បានទៅលើ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងម្ចាស់មេដាយសំរិទ្ធបានទៅលើ បញ្ជាការដ្ឋានកងទ័ពជើងទឹក ។
ចំណែកវិញ្ញាសានារី ប្រភេទទម្ងន់៥០០គីឡូក្រាម៖ម្ចាស់មេដាយមាសបានទៅលើ បញ្ជាការដ្ឋានកងទ័ពជើងទឹក ម្ចាស់មេដាយប្រាក់បានទៅលើបញ្ជាការដ្ឋានកងទ័ពជើងទឹក និងម្ចាស់មេដាយសំរិទ្ធបានទៅលើខេត្តស្វាយរៀង និងវិញ្ញាសានារីប្រភេទទម្ងន់២៥០គីឡូក្រាម ៖ ម្ចាស់មេដាយមាស បានទៅលើបញ្ជាការដ្ឋានកងទ័ពជើងទឹក ម្ចាស់មេដាយប្រាក់បានទៅលើ មជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ និងម្ចាស់មេដាយសំរិទ្ធបានទៅលើ ខេត្តកំពត។

គួរបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯក ថ្នាក់ជាតិ-ពាន់រង្វាន់ IDOL លើកទី២ ឆ្នាំ២០២៥ និងការប្រកួតមិត្តភាព ជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥នេះ ធ្វើឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី២ដល់ ៣ ខែធ្នូ នៅខេត្តព្រះសីហនុ ដោយមានកីឡាករ កីឡាការិនីសរុប ២៤៨នាក់ ប្រកួតលើវិញ្ញាសាចំនួន៥។ ក្រៅពីនេះ ក៏មានការប្រកួត លក្ខណៈមិត្តភាពជាតិ-អន្តរជាតិ១ វិញ្ញាសាដែរ គឺវិញ្ញាសាចម្រុះ បុរស-នារី ៨នាក់ទល់៨នាក់៕

Most Popular

To Top