យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សរបស់អង់គ្លេសទាំងពីរ គឺតោខៀវ Chelsea និងកាំភ្លើងធំ Arsenal នឹងត្រូវប្រជែងគ្នាដណ្តើមកុងត្រា របស់យុវជនឆ្នើមម្នាក់ ដែលកំពុងលេង នៅលីគកំពូលរបស់បារាំង។
កីឡាករ Ayyoub Bouaddi បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Lille ហើយក៏កំពុងមានឈ្មោះជាគោលដៅរបស់ក្លឹប PSG ផងដែរ។យ៉ាងណាក្តី Lille បានកំណត់ថា នឹងត្រូវចរចាដើម្បីបន្តុកុងត្រាថ្មីឲ្យ Bouaddi ធ្វើយ៉ាងណាអាចរក្សាតម្លៃខ្លួន របស់កីឡាករឲ្យនៅខ្ពស់ទៅដល់៥០លានអឺរ៉ូឬ ប្រមាណជា៤៣,៦លានផោន នៅរដូវក្តៅក្រោយ។
កីឡាករវ័យ១៨ឆ្នាំរូបនេះ បានបង្កការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹបធំៗ នៅអឺរ៉ុបក្រោយបានបង្ហាញវត្តមាន ក្នុងឈុតធំរបស់ Lille និងជាពិសេសអំឡុង ពេលប្រកួត Champions League ប៉ះនឹងក្រុម Real Madrid កាលពីពេល ដែលមានវ័យ ត្រឹមតែ១៧ឆ្នាំប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
