កីឡា

AT Madrid ត្រៀមប្រជែង Chelsea ដើម្បីនាំយកយុវជនឆ្នើមម្នាក់ ពីលីគបារាំង

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្អៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ AT Madrid បានរៀបចំផែនការរួចទៅហើយ ក្នុងការប្រជែង ជាមួយនឹងក្លឹបតោខៀវ Chelsea ក្នុងការចុះហត្ថលេខាកីឡាករ វ័យក្មេងម្នាក់ ដែលកំពុងលេងនៅលីគកំពូលបារាំង ជាមួយនឹងក្លឹប Strasbourg។

កីឡាករ Valentin Barco គឺជាកីឡាករដែលដុះ ចេញពីថ្នាលយុវជន របស់ក្លឹប Boca Junior មុនពេលដែលគាត់បានផ្ទេរមកលីគ អង់គ្លេសកាលពីឆ្នាំ២០២៤ ប៉ុន្តែក្រោយមកក៏លក់ចេញទៅឲ្យក្លឹបនៅបារាំងនេះវិញ។

ប្រភពដដែលបានសរសេរទៀតថា AT Madrid បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ជាមួយនឹងកីឡាកររូបនេះ ប៉ុន្តែក៏បានដឹងដែរថានឹងត្រូវរងចាំមើលក្លឹបតោខៀវ Chelsea សិនផងដែរ។

នៅជាមួយនឹង AT Madrid កីឡាករនៅអាមេរិកខាងត្បូង ជាច្រើនបានក្លាយទៅជាតារាល្បី សម្រាប់ពិភពបាល់ទាត់ ជាច្រើនមកហើយរួមមានទាំង Juan Musso, Thiago Almada, Nico Gonzalez និង​ Julian Alvarez ផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top