កីឡា

Real Madrid បាត់បង់៣ពិន្ទុបន្ថែមទៀត សប្តាហ៍នេះក្រោមថ្វៃដៃ ក្រុមពាក់កណ្តាលតារាង Celta Vigo

ក្រុមខ្លាំងអេស្បាញអធិរាជស Real Madrid បើកទ្វាផ្ទះ របស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវ Celta Vigo យប់មិញសង្ឃឹមខ្លាំងថា នឹងអាចយកពិន្ទុបានងាយៗ។

ប៉ុន្តែមិនដូចការរំពឹងទុកឡើយ ក្រុមភ្ញៀវ Celta Vigo បែរជាអាចយកឈ្នះ Real Madrid ដោយលទ្ធផលដល់ទៅ ២ទល់នឹង០មិនឲ្យម្ចាស់ផ្ទះតដៃរួចឡើយ។

គ្រាប់បាល់កើតឡើងនៅនាទីទី៥៤និង៩០បូក៣ ដោយកីឡាករខ្សែប្រយុទ្ធ Swedberg ម្នាក់ឯងជួយឲ្យ Celta យកបាន៣ពិន្ទុងាយៗប៉ុន្តែឈរនៅលេខរៀងទី១០ បណ្តោះអាសន្ននៅឡើយ។

Real Madrid បាត់៣ពិន្ទុ ធ្វើឲ្យគម្លាត តាមពីក្រោយក្រុម Barcelona កើនឡើងទៅដល់៤ពិន្ទុខុសគ្នា ទៅហើយដោយ ក្នុងនោះ Barcelona មាន៤០ពិន្ទុខណៈដែល Real Madrid ឈរនៅលេខ២មានត្រឹមតែ៣៦ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top