ភ្នំពេញ ៖ លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងអប់រំ យុវជន និងកីឡានៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ និងក្រុមកីឡាករ-កីឡាការិនីចំនួន ២ ចំនួន ១៨ នាក់ បានចាកចេញពីមាតុប្រទេសរបស់ខ្លួន ឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ “SEA GAME 33” ឆ្នាំ២០២៥ ដែលនឹងចាប់ផ្តើមជាផ្លូវការ ពីថ្ងៃទី៩រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ប្រភេទប្រភេទកីឡាចំនួន២ ដែលចេញដំណើរនៅថ្ងៃចន្ទ មានកីឡាបាល់ទាត់លើតុ ៨ នាក់ កីឡាកាយសម្ព័ន្ធមាន ២ នាក់ និងគណៈប្រតិភូចំនួន១០ នាក់។

ដោយឡែកប្រភេទកីឡាផ្សេងៗទៀត ដូចជាអត្តពលកម្ម (៩នាក់) ម៉ូតូទឹក (២នាក់) ឃីកបុកស៊ីង (៨នាក់) អេឡិចត្រូនិក (១៤នាក់) ជិះសេះ (៤នាក់) គុនដាវ (៦នាក់) ទ្រីយ៉ាត្លុង (១០នាក់) និងកាយសម្ព័ន្ធ (៦នាក់) នឹងត្រូវចាកចេញពីមាតុប្រទេសទៅចូលរួមប្រកួតស៊ីហ្គេម នៅថ្ងៃចាប់ពីថ្ងៃទី០៩-១៦ ខែធ្នូ ឆ្នាំ២០២៥។ សរុបប្រភេទកីឡារបស់កម្ពុជាចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ មានចំនួន ១២ប្រភេទកីឡា ហើយសរុបប្រតិភូ មន្ត្រី គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីមានចំនួនជាង ១០០នាក់៕
ដោយ៖លី ភីលីព




