កីឡា

លោក កែ ប៊ុនខៀង ៖ វគ្គសិក្ខាសាលាមានសារសំខាន់ ក្នុងបំណងបង្កើតនឹងពង្រឹង ការយល់ដឹងអំពី អប់រំបរិយា ប័ន្ន និងការចូលរួមដៃគូ របស់ជនមានពិការភាព ក្នុងវិស័យអប់រំកាយ និងកីឡា

ភ្នំពេញ ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងណែនាំការ ប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា នៅវិទ្យាស្ថានអប់រំពិសេស ដែលរៀបចំដោយនាយកដ្ឋាន អប់រំកាយនិងកីឡាសិស្ស និស្សិត នៃក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសនេះ ដ៏មានការចូលរួមពីសំណាក់ លោកស្រី ហ៊ូ សិទ្ធិសោភាល័យ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧត្តមសិក្សា លោកស្រី នាង ផល្លា ប្រធានគណៈគ្រប់គ្រងវិទ្យាស្ថានជាតិ អប់រំពិសេស លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយរង នៃអគ្គនាយកដ្ឋានកីឡា លោក បឹង គឹមតោ ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិត លោក ម៉ក់ ច័ន្ធរិទ្ធ តំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។

លោកស្រី ហ៊ូ សិទ្ធិសោភាល័យ បានប្រាប់ឲ្យដឹងថា វគ្គសិក្ខាសាលានេះមានរយៈពេល ៥ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ សិក្ខាកាមមកពីវិទ្យាល័យអប់រំពិសេស ខណ្ឌច្បាអំពៅ លោកគ្រូបង្រៀនមុខវិជ្ជាអប់រំកាយ និង កីឡាចំនួន១នាក់ វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ខណ្ឌសែនសុខ លោកគ្រូបង្រៀនមុខវិជ្ជាអប់រំ កាយ និងកីឡាចំនួន១នាក់ និងវិទ្យាស្ថានជាតិអប់រំពិសេសមានគ្រូឧទ្ទេសចូលរួមសិក្ខាសាលាចំនួន២នាក់ ព្រមទាំងគរុនិស្សិតចំនួន១៧នាក់ សរុបចំនួន១៩នាក់ (ស្រី ៨នាក់)។

លោកស្រីអគ្គនាយករងបន្តទៀតថា វគ្គសិក្ខាសាលានេះមានគោលបំណង លើកកម្ពស់គុណភាពនៃការបង្រៀនមុខវិជ្ជាអប់រំកាយ នៅវិទ្យាស្ថានជាតិអប់រំពិសេស វិទ្យាល័យអប់រំពិសេស ក្នុងរាជធានីភ្នំពេញ និង វិទ្យាល័យអប់រំពិសេស ដែលគរុនិស្សិតនឹងចេញ ទៅបង្រៀនក្រោយបញ្ចប់ការសិក្សា ។

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា វគ្គសិក្ខាសាលាមានសារសំខាន់ ក្នុងបំណងបង្កើតនឹងពង្រឹងការ យល់ដឹងអំពី អប់រំបរិយាប័ន្ន និងការចូលរួមដៃគូរបស់ជនមានពិការភាព ក្នុងវិស័យអប់រំកាយ និងកីឡាដែលជាប្រធានបទមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ។ អប់រំបរិយាប័ន្ន គឺជាផ្លូវចិត្ត ការគោរពនិងអាកប្បកិរិយាដែលយើងបង្រៀនសិស្សដើម្បីក្លាយជាមនុស្សល្អ មានវិន័យ និងមានទំនួលខុសត្រូវក្នុងវិស័យអប់រំកាយ និងកីឡា នេះជាកន្លែងសំខាន់ដែលសិស្សបានរៀនពីការសហការ វិន័យការគោរពគ្នា ការស្ម័គ្រចិត្ត និងការប្រើប្រាស់សមត្ថភាព របស់ខ្លួនយ៉ាងស្មើភាព ។ ការចូលរួមបែបនេះមិនត្រឹមតែជួយកុមារ ដែលមានពិការភាពឱ្យអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនទេ ប៉ុន្តែជួយបង្កើតគុណធម៌សង្គមដ៏អស្ចារ្យក្នុងសាលារៀនគឺភាពយល់ចិត្ត ការគោរពភាពខុសគ្នា និងភាពស្មើភាពក្នុងសង្គម ។

លោករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានលោក លោកស្រីជាភ្ញៀវកិត្តិយស សិក្ខាកាម និងត្រូឧទ្ទេសថ្នាក់ជាតិទាំងអស់ ដែលបានចំណាយពេលវេលា ដ៏មមាញឹកចូលរួមក្នុងសិក្ខាសាលានេះ ក្នុងនោះផងដែរខ្ញុំស្នើសុំគ្រូឧទ្ទេសថ្នាក់ជាតិ សូមចែករំលែកនូវ បទ ពិសោធន៍ល្អៗ ដល់អង្គសិក្ខាសាលា ដើម្បីឱ្យសិក្ខាកាមយើងទទួលបាននូវពុទ្ធិថ្មីៗសម្រាប់បង្រៀនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបន្តទៀត ៕

Most Popular

To Top