កីឡា

លោក វ៉ាត់ ចំរើន និងលោក ប៉ុន សុខ ដឹកនាំប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីកម្ពុជា ពិធីគោរពទង់ជាតិ កីឡាស៊ីហ្គេម និងបង្ហូតទង់ជាតិកម្ពុជា

បាងកក ៖ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីកម្ពុជា ដឹកនាំដោយ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានចូលរួមគោរពទង់ជាតិ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ “SEA GAME 33” ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ។

ពិធីគោរពទង់ជាតិកីឡាស៊ីហ្គេមនេះ តម្រូវឲ្យប្រទេសសមាជិកកីឡាក្នុងតំបន់អាស៊ានទាំងអស់ មកគោរពទង់ជាតិប្រទេសរបស់ខ្លួន ដើម្បីបង្ហាញថា កីឡាគឺនាំមកនូវមិត្តភាពសាមគ្គីភាព។ សម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាបានបំពេញកាកព្វកិច្ចរួចរាល់ហើយ ក្នុងនាមជាប្រទេសសមាជិកកីឡាក្នុងតំបន់អាស៊ាន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ “SEA GAME 33” ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៥នេះ ដំណើរការប្រកួតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២៥។
ដោយឡែកសម្រាប់កម្ពុជាបានបញ្ជូនប្រទេសកីឡាចំនួន១២ប្រភេទមានដូចជាកីឡាហែលទឹក ជឺជីតស៊ូ តេក្វាន់ដូWT បាល់ទាត់លើតុ កាយសម្ព័ន្ធ អត្តពលកម្ម ម៉ូតូទឹក ឃីកបុកស៊ី អេឡិចត្រូនិច ជិះសេះ គុនដាវ ទ្រីយ៉ាថ្លុង។ ចំពោះដំណើរមកចូលរួម និងចេញមកជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៦ទើបបញ្ចប់៕

Most Popular

To Top