ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានសហការជាមួយ សហព័ន្ធកីឡាបាល់បោះកម្ពុជា រៀបចំការប្រកួតជ្រើសរើសជើង ឯកបាល់បោះរទេះ ឆ្នាំ២០២៥ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺន នៃពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី ៤៣ សកម្មភាពនេះជួយក្នុងបំផុស សកម្មភាពអប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា។

ក្នុងឱកាសពិធីបើកការប្រកួត ជ្រើសរើសជើងឯកជាផ្លូវការ ដោយមានការអញ្ជើញចូលរួម លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អ្នកម្នាង ស៊ីសុវត្តិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរង កាកបាតក្រហមកម្ពុជា និងលោក លោកស្រី តំណាងអគ្គរាជ អគ្គរដ្ឋប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិស ម្បទា ភ្ញៀវកិត្តិយជាតិ និងអន្តរជាតិ។

អ្នកម្នាង ស៊ីសុវត្តិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកទី៣ ដែលសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានរៀបចំការប្រកួតជ្រើស រើសជើងឯកបាល់បោះរទេះ ក្នុងគោលបំណងបំផុស សកម្មភាពអប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី-ខេត្ត។ ជួយឲ្យជនមានពិការ ភាពមានសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អ ប្រសើរលើការ ប្រកួត ការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា ។

អ្នកម្នាងប្រធានសហព័ន្ធកីឡាបានបន្តថា ការលើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជាកីឡាករ-កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិចូលរួមហ្វឹកហាត់ត្រៀមលក្ខណៈប្រកួតនៅលើឆាកជាតិ និង អន្តរជាតិនានា ជាពិសេសការប្រកួតប៉ារ៉ាឡាំពិកជាដើម។ បង្កលក្ខណៈឲ្យជនមានពិការភាព បានជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះ រួមរស់ជាមួយគ្នា ក្នុងសង្គម និងផ្តល់ឱកាសដល់អ្នកលេងកីឡា បានស្គាល់ តំបន់ផ្សេងៗ ក៏ដូចជារមណីយដ្ឋានទេសចរណ៍នានា ដើម្បីបណ្តុះគំនិតឲ្យចេះស្រឡាញ់ ចេះថែរក្សា សម្បត្តិវប្បធម៌ ជាតិ និងបណ្ដុះគំនិតស្នេហាជាតិជាដើម ។

កីឡាការិនីបាល់បោះរទេះ ទើបបានបញ្ចប់ការប្រកួតជម្រុះនៅប្រទេសថៃ ដោយទទួលបានលទ្ធផលល្អប្រសើរ នៅក្នុងការប្រកួតចំនួន ៥ ប្រកួតនេះកីឡាការនីយើង យកឈ្នះប្រទេសចំនួន៤ គឺប្រទេសអីរ៉ង់ ប្រទេសឥណ្ឌា ប្រទេសហ្វីលីពីន ប្រទេស ឡាវ និងចាញ់ប្រទេសថៃ ជាម្ចាស់ផ្ទះ ហើយទទួលបានសិទ្ធិទៅចូល រួមប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ ។ លទ្ធផលទាំងនេះគឺជាមោទកភាពរបស់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រ កម្ពុជានៅក្នុងឆាកអន្តរជាតិ។

ការប្រកួតនេះ មានកីឡាករ-កីឡាការិនីជនមានពិការភាព ចំនួន៥៨រូប មាន ៦ ក្រុមមកពីខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តបាត់ ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីប្រកួតដណ្តើមជើកឯកប្រចាំឆ្នាំ២០២៥ ជាពិសេសដក ស្រង់បទពិសោធន៍ វាស់ស្ទង់គុណ ផលបច្ចេកទេស ភាពសប្បាយរីករាយ ទទួលបានសុខភាពល្អ និងជៀសផុតពីភាព អសកម្មផ្សេងៗនៅសង្គមផងដែរ។ ការប្រកួតនេះ អាចប្រព្រឹត្តទៅបានដោយមាន ការចូលរួមឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ពីការចូលរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួង-ស្ថា ប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន សប្បុរសជនជាតិ-អន្តរ ជាតិ និងក្រុមគ្រួសារ ជនមានពិការភាព ដែលបានយកអស់ ពីកម្លាំងកាយចិត្ត ប្រាជ្ញា និងធនធានជាមួយសហ ព័ន្ធកីឡាបាល់បោះរទេះកម្ពុជា។

អ្នកម្នាង ស៊ីសុវត្តិ កន្ធីរ៉េត បានបន្ថែមថា ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការ អន្តរជាតិនៃកាកបាទក្រហម (ICRC) គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការ មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន លោកអ្នកឧកញ៉ា គៀន ស្រីនាង ទ្រីភាព សប្បុរសជនជាតិ-អន្តរជាតិ និងក្រុមគ្រួសារជនមានពិការភាព ដែលតែងតែជួយឧបត្ថម្ភគាំទ្រ និងផ្ដល់ ថវិកា ព្រមទាំងសម្ភារដល់សហព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសម្រាប់សាង សង់ទីលានប្រកួតកីឡាបាល់បោះរទេះ នៅខេត្តបាត់ដំបងនាពេលកន្លងមក៕



