រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូកម្ពុជា បានដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ និង កីឡាការិនី ក្រុមជម្រើសជាតិកម្ពុជា វិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុខសុវត្ថិភាព។
កម្ពុជាសម្រេចចិត្តដកខ្លួន ចេញពីការប្រកួតកីឡា ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ (33rd SEA Games 2025) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធ្វើពហិកា ចំពោះការប្រើប្រាស់កងទ័ព ដោយប្រទេសថៃ ដើម្បីដោះស្រាយជម្លោះ ដោយរំលោភលើធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ។
