កីឡា

Garnacho មិនមានការសោកស្តាយឡើយ ចំពោះការចាកចេញពី Man UTD

The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Alejandro Garnacho ថ្មីៗនេះបានពិពណ៍ថា ការផ្ទេរក្លឹប ដែលមានតម្លៃខ្លួន៤០លានផោនរបស់ខ្លួនពីក្លឹប Man UTD ទៅតោខៀវ Chelsea កន្លងមកនោះគាត់មិន ដែលមានភាពសោកស្តាយនោះឡើយ។

កីឡាករវ័យ២១ឆ្នាំរូបនេះ នៅគ្រាមួយធ្លាប់ជាកីឡាករ ដែលមានទំរង់លេងនិងអនាគតយ៉ាងល្អឥតខ្ជោះជាមួយនឹង Man UTD ប៉ុន្តែស្ថានភាពនេះបានធ្លាក់ ចុះជាបន្តបន្ទាប់និង ឈានទៅដល់ការសម្រេចចិត្តផ្ទេរ ចេញកាលពីខែសីហាកន្លងមក ដោយគ្រូបង្វឹកលោក Ruben Amorim។

នៅពេលដែលក្រុមអ្នកកាសែត បានសាកសួរ ជាសំណួរទៅកាន់ Garnacho ថាតើគាត់មានការសោកស្តាយ ចំពោះការសម្រេចចិត្តឬ យ៉ាងណានោះកីឡាករអាហ្សង់ទីនរូបនេះ បានឆ្លើយតបបែបនេះថា ៖ខ្ញុំមកទីនេះដើម្បីលេងបាល់ ដើម្បីបង្ហាញអ្នកគាំទ្រ ពីសមត្ថភាព ។ រឿងសំខាន់បំផុត នោះគឺទំនុកចិត្តសម្រាប់កីឡាករ ។ ខ្ញុំគ្មានការសោកស្តាយទេ ។ ខ្ញុំមកទីនេះ ទទួលបានឳកាសលេងច្រើនជាងមុន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top