កីឡា

Greenwood មានឳកាសវិលត្រឡប់ លីគកំពូលអង់គ្លេសវិញ ជាមួយនឹងក្លឹប Spurs

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធអង់គ្លេស Mason Greenwood កំពុងបន្តទទួលបានការគាំទ្រ ជាមួយនឹងទំរង់លេង ដ៏អស្ចារ្យជាមួយ នឹងក្លឹបបារាំងMarseille ។

យ៉ាងណាក្តីថ្មីៗនេះគេបានលេច ឬដំណឹងថាកីឡាករខ្សែប្រយុទ្ធរូបនេះ នឹងអាចសម្រេចចិត្តក្នុងការវិល ត្រឡប់មកលីគកំពូលអង់គ្លេសវិញ ហើយខណៈដែលការផ្ទេរ ទៅលេងនៅអេស្បាញក៏អាចធ្វើទៅរួចផងដែរ។

ក្រៅតែពីក្លឹបយក្សដូចជា Barcelona ជាដើមដែលមានបំណងចង់បានរូបគាត់ ហើយនោះគេសង្កេតក៏ឃើញ មានក្លឹបធំៗ២នៅអង់គ្លេសដូចជា West Ham និងជាពិសេស Spurs ផងដែរ។

គួរឲ្យដឹងដែរថាបច្ចុប្បន្នកីឡាករ២៤ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីជូនក្រុមសរុប២១គ្រាប់ ក្នុងលីគកំពូលបារាំងព្រមទាំង១៣ គ្រាប់ ក្នុងការប្រកួតទាំងអស់ នៅរដូវកាលនេះនិងកំពុងឈរឈ្មោះ នៅកំពូលតារាងកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីគផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top