The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool កំពុងស្ថិតនៅក្នុងការងារ ដើម្បីអាចចរចាកីឡាករវ័យ ទើបតែ១៥ឆ្នាំម្នាក់ ដែលកំពុងលេងឲ្យក្លឹប Celtic។
កីឡាករ Dara Jikiem បច្ចុប្បន្នកំពុងលេងតំណែងជាខ្សែការពារ ជាមួយនឹងទំរង់លេងដ៏រឹងម៉ាំមួយ ។ រូបគេបានក្លាយទៅជាគោលដៅទាក់ចិត្តរបស់ក្លឹបធំៗ ជាច្រើននៅអង់គ្លេសបូករួមទាំង Nottingham Forest និងពេលនេះរួមទាំង Liverpoolផងដែរ។
Liverpool មើលឃើញថាកីឡាករ Jikiemi គឺជាដំណោះស្រាយដ៏យូរអង្វែង របស់ក្លឹបក្នុងពេលនេះ ។ តំបន់ការពារដែលត្រូវបានចាត់ទុកថា ជាយុទ្ធសាស្ត្រដ៏មិនអាចខ្វះបានឡើយសម្រាប់ក្លឹប៕
ប្រែសម្រួល៖ស៊ុនលី
