The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធអង់គ្លេស Mason Greenwood កំពុងបន្តទទួលបានការគាំទ្រ ជាមួយនឹងទំរង់លេងដ៏អស្ចារ្យ ជាមួយនឹងក្លឹបបារាំងMarseille ។
យ៉ាងណាក្តីថ្មីៗនេះគេបានលេចឬដំណឹងថា កីឡាករខ្សែប្រយុទ្ធរូបនេះ នឹងអាចសម្រេចចិត្តក្នុងការវិលត្រឡប់មកលីគកំពូល អង់គ្លេសវិញហើយខណៈដែលការផ្ទេរទៅ លេងនៅអេស្បាញ ក៏អាចធ្វើទៅរួចផងដែរ។
ក្រៅតែពីក្លឹបយក្សដូចជា Barcelona ជាដើមដែលមានបំណងចង់បានរូបគាត់ហើយនោះគេសង្កេតក៏ឃើញមានក្លឹបធំៗ២នៅអង់គ្លេសដូចជា West Ham និងជាពិសេស Spurs ផងដែរ។
គួរឲ្យដឹងដែរថាបច្ចុប្បន្នកីឡាករ២៤ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ជូនក្រុមសរុប២១គ្រាប់ក្នុងលីគ កំពូលបារាំងព្រមទាំង១៣គ្រាប់ក្នុងការប្រកួតទាំងអស់ នៅរដូវកាលនេះនិងកំពុងឈរឈ្មោះនៅកំពូល តារាងកីឡាករស៊ុត បញ្ចូលទីច្រើនជាងគេក្នុងលីគផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
