កីឡា

AC Milan ចាប់អារម្មណ៍កីឡាករ Jesus នឹងកំពុងរងចាំមើលស្ថានភាព

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី AC Milan បានកំពុងនឹងតាមដានស្ថានភាព របស់តារាឆ្នើម របស់ក្លឹបកាំភ្លើងធំ Arsenalម្នាក់ត្រៀមខែមករាខាងមុខនេះ។

កីឡាករខ្សែប្រយុទ្ធប្រេស៊ីឡ Gabriel Jesus នឹងធ្វើការសម្រេចចិត្តចំពោះអនាគត របស់ខ្លួននៅពេលខាងមុខនេះ បន្ទាប់ពីបានចំណាយពេលព្យាបាល របួសដល់ជិតមួយឆ្នាំតាំង តែពីដើមខែមករាឆ្នាំកន្លងមកនេះ។

យ៉ាងណាក្តីកីឡាករ Jesus បានវិលត្រឡប់មកវិញ ក្នុងការប្រកួត Champions League កាលពីដើមសប្តាហ៍កន្លងមកនេះ ប៉ះនឹងក្រុម Club Brugge ម្តងហើយនិង ព្រមទាំងអាចបង្ហាញ ខ្លួនសាជាថ្មីក្នុងលីគ កំពូលអង់គ្លេស ផងដែរនៅចុងសប្តាហ៍នេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top