The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs បានត្រៀមផែនការដ៏ធំមួយ ក្នុងការចរចាកីឡាករខ្សែបម្រើ Pablo Barrios ដែលបច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករឆ្នើមរបស់ក្លឹប AT Madrid។
កីឡាករខ្សែបម្រើប្រយុទ្ធវ័យ ទើបតែ២២ឆ្ណាំរូបនេះបានបង្ហាញខ្លួន១៦ប្រកួត លីគកំពូលអេស្បាញហើយ នៅរដូវកាលនេះនិងបានបង្ហាញអំពីទំរង់លេងដ៏ អស្ចារ្យក្នុងនាមជាកីឡាករ ខ្សែបម្រើក្នុងតំបន់ប្រយុទ្ធ។
យ៉ាងណាក្តី Spurs គឺបានដឹងហើយថា ដើម្បីអាចនាំយកកីឡាកររូបនេះ មកបំពេញតំណែងនេះ បានក្លឹបនឹងត្រូវការថវិកាតម្លៃខ្លួន របស់កីឡាករយ៉ាងហោចណាស់ដល់ទៅ១២០លានអឺរ៉ូ ដែលជាកំណត់ត្រាមិនធ្លាប់មានឡើយសម្រាប់ក្លឹប។
ទោះបីជាយ៉ាងណាក្តីមិនមានតែក្លឹប Spurs មួយទេដែលចង់បានកីឡាកររូបនេះ ក្នុងនោះគេសង្កេតឃើញ ក៏មានការចាប់អារម្មណ៍ ពីសំណាក់ក្លឹបធំៗដូចជា Chelsea និង Liverpool ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
