កីឡា

ក្រុមកីឡា អេឡិចត្រូនិកថៃ ត្រូវបានដកសិទ្ធិចេញ ពីការប្រកួតស៊ីហ្គេម ពីបទបន្លំពេលការប្រកួត ជាមួយវៀត​ណាម

ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមកីឡាការិនីកីឡាអេឡិចត្រូនិកថៃ Warasin “Tokyo gurl” នាង Naraphat ត្រូវបានដកសិទ្ធិចេញពីការ ប្រកួត SEA Games 33 បន្ទាប់ពីត្រូវបានគេចាប់បានថា បានប្រើប្រាស់កម្មវិធីគ្មានការអនុញ្ញាត ដើម្បីបន្លំក្នុងអំឡុងពេលការប្រកួត Arena of Valor ទល់នឹងក្រុមកីឡាការិនីកីឡាអេឡិចត្រូនិកវៀតណាម។

សហព័ន្ធកីឡាអេឡិចត្រូនិកថៃ (TESF) បានបញ្ជាក់ថា នាង Naraphat ត្រូវបានគេស្គាល់ដោយឈ្មោះហៅក្រៅក្នុងហ្គេមរបស់នាងថា “Tokyogurl” ត្រូវបានដកសិទ្ធិកាលពីថ្ងៃអង្គារ ដោយលើកឡើងពីការរំលោភយ៉ាងធ្ងន់ធ្ងរ លើបទប្បញ្ញត្តិបច្ចេកទេស។

Naraphat ត្រូវបានបញ្ជាក់ថា បានរំលោភលើច្បាប់ណែនាំបច្ចេកទេសកីឡាអេឡិចត្រូនិក ដែលហាមឃាត់ការប្រើប្រាស់កម្មវិធីភាគីទី៣ គ្មានការអនុញ្ញាត ឬការកែប្រែឧបករណ៍ប្រកួតប្រជែង ក្នុងអំឡុងពេលការប្រកួត។

ភាពចម្រូងចម្រាសនេះបានចាប់ផ្តើម នៅពេលមានការសង្ស័យកើតឡើង តាមអ៊ីនធើណេតថា នាង Naraphat ជាអ្នកបាញ់កាំភ្លើងរបស់ក្រុម បានដំឡើងកម្មវិធីភាគីទី ៣ ខុសច្បាប់នៅលើផ្នែករឹងនៃការប្រកួត បន្ទាប់ពីការប្រកួតចាញ់វៀតណាម 0-3 របស់ថៃក្នុងការប្រកួត Arena of Valor កាលពីថ្ងៃចន្ទ។

ការស៊ើបអង្កេតយ៉ាង រហ័ស ត្រូវបានធ្វើឡើងដោយនាយកដ្ឋានបច្ចេកទេសនៃការប្រកួតកីឡាស៊ីហ្គេម នៅពេលហេតុការណ៍នេះ ត្រូវបានរាយការណ៍ ទៅអ្នករៀបចំការប្រកួត។ បន្ទាប់ពីល្បិចបន្លំរបស់នាង Naraphat ត្រូវបានលាតត្រដាង នាងត្រូវបានផ្តន្ទាទោសកម្រិតខ្ពស់បំផុត គឺការដកសិទ្ធិការប្រកួត៕

Most Popular

To Top