ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការខកចិត្តចំពោះការធ្វើជាអាជ្ញាកណ្តាលនៅ SEA Games លើកទី ៣៣ បានកើតឡើងម្តងទៀត នៅពេលក្រុមគ្រូបង្វឹកប្រដាល់វៀតណាម បានដកអ្នកប្រដាល់ Hoang Khanh Mai ចេញពីការប្រកួតវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្ររបស់នាងជាមួយនឹង ហ្វីលីពីនភ្លាមៗ ដោយបានចាញ់ក្នុងការតវ៉ា។
ការប្រកួតលើវិញ្ញា សានារីទម្ងន់ ៤៥ គីឡូក្រាមនៅទីក្រុងបាងកកកាលពីថ្ងៃអង្គារ កីឡាការិនី Mai បានគ្រប់គ្រងតាំងពីដំបូង វាយចំៗ និងថែមទាំងវាយគូ ប្រកួតរបស់នាង កីឡាការិនី Islay Erika Bomogao ឲ្យដួលលើក្រណាត់មួយដង ។ ទោះជាយ៉ាងណា ភាពតានតឹងបានផ្ទុះឡើង នៅពេលចៅក្រមបានផ្តល់ ពិន្ទុខ្ពស់បំផុតដល់អ្នកប្រដាល់ហ្វីលីពីនបន្ទាប់ពីពីរទឹកដំបូង ។
ដោយខឹងសម្បារនឹងការផ្តល់ពិន្ទុ ប្រធានក្រុមមួយថៃវៀតណាម Nguyen Huy Thinh បានគប់ដបទឹកចូលក្នុងសង្វៀនហើយស្រែកតវ៉ា។ ដោយមិនចង់បន្តការធ្វើជាអាជ្ញាកណ្តាល ដែលពួកគេចាត់ទុកថាមានភាពលម្អៀង គ្រូបង្វឹក Co Tan Anh Linh និង Thinh បានណែនាំ Khanh Mai ឲ្យបោះបង់ការប្រកួតនៅពាក់កណ្តាលការប្រកួត។ បើទោះបីជាអាជ្ញាកណ្តាលព្យាយាមហៅនាងត្រឡប់ទៅសង្វៀនវិញក៏ដោយ ក៏កីឡាការិនីវ័យ ១៩ ឆ្នាំរូបនេះបានឱនគោរពទស្សនិកជន ហើយដើរចេញពីសង្វៀន។
ការសម្រេចចិត្តនេះធ្វើឲ្យហ្វូងមនុស្ស និងអ្នកគាំទ្រហ្វីលីពីនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានងាកមកអបអរសាទរជ័យជម្នះរបស់ Bomogao ដោយការចាញ់។ លទ្ធផលនេះបានបញ្ជូន Bomogao ទៅវគ្គផ្តាច់ព្រ័ត្រ ជាកន្លែងដែលនាងនឹងត្រូវប្រកួតជាមួយ Noon-Eiad Arissara របស់ប្រទេសថៃ។
មុនពេលកើតហេតុ Khanh Mai គឺជាតារារះថ្មីម្នាក់ ដែលក្រុមការងារគ្រូបង្វឹកបានព្យាករណ៍ថា នាងនឹងទទួលបានមេដាយមាស។ ពានរង្វាន់របស់នាងរួមមានមេដាយមាស នៅការប្រកួតជើងឯកអាស៊ីឆ្នាំ ២០២៥ និងជើងឯកពិភពលោក U23 ក្នុងប្រភេទទម្ងន់ ៤៥ គីឡូក្រាមកាលពីដើមឆ្នាំនេះ៕
