កីឡា

Man UTD ផ្លាស់ប្តូរជំហចុងក្រោយ របស់ខ្លួនវិញ ចំពោះអនាគត របស់ខ្សែបម្រើ Kobbie Mainoo

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានធ្វើការសម្រេចចិត្តសាជាថ្មី នៅនាទីចុងក្រោយនេះ ចំពោះអនាគតរបស់កីឡាករ​ Kobbie Mainoo ដែលនឹងត្រៀមទទួលយកកុងត្រាថ្មីមួយ នៅខែមករាខាងមុខ។

កន្លងមកគេដឹងថា ក្លឹបបានព្យាយាមបិទទ្វាមិនទទួល ស្តាប់និងចរចាកុងត្រាណាមួយ ជាមួយនឹងកីឡាករអង់គ្លេសនេះឡើយ ប៉ុន្តែជឿជាក់ថាសាជាថ្មីគ្រូបង្វឹក ក្លឹបលោក Ruben Amorim នឹង មិនរារាំងកិច្ចការងារនេះទៀតទេ ទាំងដែលលោកក៏ នៅតែមានបំណងចង់រក្សាទុកកីឡាកររូបនេះ នៅឡើយ។

គួរឲ្យដឹងដែរថាមួយរយៈចុងក្រោយនេះ កីឡាករ Mainoo ហាក់ដូចជាមិនសូវទទួលបានឳកាស ក្នុងការបង្ហាញខ្លួនជាមួយនឹងឈុតធំទាំង១១នាក់ដំបូង ឬបម្រុងក្តីដូច្នេះការសម្រេចចិត្តចាកចេញណា មួយនឹងអាចអនុញ្ញាតិឲ្យកីឡាករវ័យ២០ឆ្នាំរូបនេះ អាចមានលទ្ធភាពច្រើនឡើងវិញ ជាពិសេសតំណែងរបស់ខ្លួននៅជម្រើស ជាតិអង់គ្លេស៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top