កីឡា

អ្នកគាំទ្រវៀតណាម ប្រមូលផ្តុំគ្នា នៅតាមដងផ្លូវ ដើម្បីអបអរសាទរ ជ័យជម្នះរបស់ក្រុមបាល់ទាត់ វៀតណាម លើថៃ ក្នុងព្រឹត្តិការណ៍ SEA Games

វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវកណ្តាលនៅទូទាំងទីក្រុងធំៗ ដោយស្រែកហ៊ោអបអរសាទរ ជ័យជម្នះរបស់ក្រុមបាល់ទាត់ ជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ វៀតណាមលើក្រុមបាល់ទាត់ ជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ ថៃនៅវគ្គផ្តាច់ព្រ័ត្របាល់ទាត់បុរស នៃការប្រកួត SEA Games នៅយប់ថ្ងៃព្រហស្បតិ៍។

ហ្វូងមនុស្សលាតសន្ធឹងជាង ៣ គីឡូម៉ែត្រនៅទូទាំងទីក្រុង ហូជីមិញកណ្តាល៖ នៅពេលយប់កាន់តែជ្រៅ អ្នកគាំទ្ររាប់ពាន់នាក់បានបន្តប្រមូលផ្តុំគ្នា នៅតាមដងផ្លូវកណ្តាល ដែលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ លាតសន្ធឹងរាប់គីឡូម៉ែត្រតាមបណ្តោយផ្លូវដូចជាផ្លូវ Ton Duc Thang ស្ពាន Khanh Hoi និងស្ពាន Ba Son។

ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីក្រុង Vinh ដើម្បីអបអរសាទរ៖ តាមបណ្តោយផ្លូវ Truong Thi មហាវិថី Le Duan និងជុំវិញទីលាន កណ្តាលក្នុងទីក្រុង Nghe An នៅកណ្តាលប្រទេសវៀតណាម ជួរវែងនៃម៉ូតូ និងរថយន្តបានលាត សន្ធឹង ធ្វើដំណើរយឺតៗ។ អ្នកស្រុកបានគ្រវីទង់ជាតិ និងបដា បន្លឺស្នែងរបស់ពួកគេ និងស្រែកម្តងហើយម្តងទៀតថា “ជើងឯកវៀតណាម” និង “ជ័យជម្នះរបស់វៀតណាម” នៅពេលដែលពួកគេឆ្លងកាត់ផ្លូវប្រសព្វ។

អ្នកគាំទ្រទីក្រុងហូជីមិញយកឆ្នាំង និងខ្ទះមកតាមដងផ្លូវដើម្បីអបអរសាទរ៖ នៅប្រហែលពាក់កណ្តាលអធ្រាត្រ ប្រជាជននៅតាមដងផ្លូវថ្មើរជើងង្វៀនហ៊ូវ និងផ្លូវតុនឌឹកថាង បានបន្តដើរតាមដងផ្លូវជាមួយនឹងឆ្នាំង ខ្ទះ និងពានរង្វាន់ធ្វើដោយដៃ ដោយបង្កើតបរិយាកាសដើម្បីអបអរសាទរជ័យជម្នះរបស់ក្រុម U22 វៀតណាម៕

Most Popular

To Top