កីឡា

Semenyo នឹងត្រូវជ្រើសយកគោលដៅថ្មី ដោយ Spurs, Man City និង Liverpool

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាតារាឆ្នើម Bounemouth កីឡាករ Antoine Semenyo បានក្លាយទៅជាគោលដៅ សម្រាប់ចរចារបស់ក្លឹបអង់គ្លេស កាន់តែច្រើន ហើយនៅពេលនេះ។

កីឡាករ Semenyo បច្ចុប្បន្នមិនត្រឹម តែជាគោលដៅរបស់ក្លឹប Spurs ប៉ុណ្ណោះទេក្នុងនោះសូម្បីតែក្លឹបមេឃខៀវ Man City ព្រមទាំងក្លឹបហង្សក្រហម Liverpoolផងដែរ។

គួរឲ្យដឹងដែរថាចាប់តាំងតែពី បានផ្ទេរមកពីក្លឹប Bristol កាលពីឆ្នាំ២០២៣មកកីឡាករ Semenyo បានធ្វើឲ្យខ្លួនឯងក្លាយទៅជា កីឡាករដ៏ឆ្នើមម្នាក់របស់ក្លឹប Bournemouth ក្នុងរយៈពេល២រដូវកាលកន្លងមកនេះ។

បច្ចុប្បន្នកីឡាករវ័យ ២៥ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី បន្ថែមជាបន្តបន្ទាប់ឲ្យក្លឹប ហើយរដូវកាលនេះ បានរហូតទៅ ដល់៧គ្រាបមកហើយនិងជួយឲ្យ Bournemouth ស្ថិតនៅលេខរៀងទី១៣នៅក្នុង តារាងនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top