កីឡា

Man UTD ត្រូវបានគេណែនាំ ឲ្យចុះហត្ថលេខា នាំយកកីឡាករម្នាក់ របស់ Dortmund មកជំនួសកីឡាករ Mbeumo និង Diallo

The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេណែនាំឲ្យធ្វើការចុះហត្ថលេខាយកកីឡាករ Karim Adeyemi នៅខែមករាខាងមុខនេះ។

កីឡាករឆ្នើមរបស់ក្លឹប Dortmund រូបនេះ នឹងអាចមកជំនួសតំណែង របស់កីឡាករ Bryan Mbeumo និង Amad Diallo ដែលនឹងត្រូវជាប់រវល់ ក្នុងព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ Africa Cup of Nations ។

អវត្តមានរបស់កីឡាករទាំងពីរនឹងធ្វើឲ្យក្រុម របស់លោក Ruben Amorim ដែលជាគ្រូបង្វឹកជួបបញ្ហា ក្នុងការប្រកួតប្រជែង ការប្រកួតក្នុងលីគនៅរដូវកាលនេះ ។

គួរឲ្យដឹងដែរថាបច្ចុប្បន្ន Man UTD កំពុងឈរនៅលេខរៀងទី៦ ក្នុងកំពូលតារាងមានពិន្ទុចំនួន២៦តាមពីក្រោយ Crystal Palace និង Chelsea ដែលមាន២៦ពិន្ទុនិង២៨ពិន្ទុរៀងគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top