កីឡា

ពីកីឡាការិនី Esports ឆ្នើមថៃ ទៅជាឥស្សរជន ដ៏អាម៉ាស់ ៖ រឿងអាស្រូវបន្លំក្នុងព្រឹត្តិការណ៍ SEA Games របស់នា Tokyogurl បានបញ្ចប់អាជីពរបស់នាង

ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ធ្លាប់តែល្បីល្បាញជាកីឡាការិនី Esports ដ៏កំពូលម្នាក់របស់ប្រទេសថៃ នាង Warasin “Tokyogurl” Naraphat បានឃើញកេរ្តិ៍ឈ្មោះរបស់នាងរលត់ទៅវិញ បន្ទាប់ពីត្រូវបានដកសិទ្ធិចេញ ពីព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games លើកទី ៣៣ លើទឹកដីកំណើតរបស់នាង ដោយសាររឿងអាស្រូវបន្លំ។

នាង Naraphat ហៅឈ្មោះ ក្រៅក្នុងហ្គេមរបស់នាងថា នាង Tokyogurl ត្រូវបានគេរកឃើញថា បានរំលោភលើច្បាប់ ណែនាំបច្ចេកទេស Esports ហាមឃាត់យ៉ាងតឹងរ៉ឹង ចំពោះការប្រើប្រាស់កម្មវិធីភាគីទី ៣ ដែលគ្មានការអនុញ្ញាត ឬការកែប្រែឧបករណ៍ ប្រកួតប្រជែងណាមួយ។ ការរំលោភនេះបានកើតឡើង ក្នុងអំឡុងពេលការប្រកួត Arena of Valor (RoV) របស់ប្រទេសថៃ ទល់នឹងវៀតណាមកាលពីថ្ងៃអង្គារ ចំពេលមានការសង្ស័យកាន់តែខ្លាំងឡើងតាមអ៊ីនធើណេត បន្ទាប់ពីការចាញ់ ០-៣ របស់ប្រទេសថៃកាលពីមួយថ្ងៃមុន។

ប្រធានក្រុម Jormkon Pumseenil ត្រូវបានគេស្គាល់ថាជា “Givemeakiss” បាននិយាយថា នាង Tokyogurl ជាឈ្មោះដ៏លេចធ្លោមួយជាយូរមកហើយក្នុងសហគមន៍ RoV របស់ប្រទេសថៃ ។ នាងត្រូវបានគេចាត់ទុកថា ជាអ្នកលេងបាញ់កាំភ្លើងស្រី និងជាអ្នកលេង ក្នុងព្រៃដ៏ខ្លាំងបំផុតម្នាក់របស់ប្រទេស ។ ការផ្សាយផ្ទាល់ និងវីដេអូ TikTok របស់នាងតែងតែបង្ហាញ ពីការ លេងហ្គេមកម្រិតខ្ពស់ ដែលនាំឲ្យនាងត្រូវបានបញ្ចូល ទៅក្នុងក្រុមជម្រើសជាតិ ដោយមិនមានការធ្វើតេស្តជាផ្លូវការ។

គ្រូបង្វឹក Jakraphon “Pom” និង មិត្តរួមក្រុមជាច្រើនបាននិយាយថា នាង Tokyogurl ហាក់ដូចជាអ្នកលេងដ៏ខ្លាំងបំផុត ក្នុងបញ្ជីឈ្មោះក្នុងអំឡុងពេលប្រកួតហ្វឹកហាត់មុនរដូវកាល។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានកត់សម្គាល់ថា នាងកម្រចូលរួមវគ្គហ្វឹកហាត់ផ្ទាល់ណាស់ ហើយភាគច្រើនលេង ជាមួយក្រុមតាមអ៊ីនធើណេត។

កេរ្តិ៍ឈ្មោះរបស់នាង Tokyogurl ត្រូវបានពង្រឹងបន្ថែមទៀតដោយ ChickenV ដែលជាអ្នកផ្សាយបន្តផ្ទាល់ហ្គេម Arena of Valor ដ៏ល្បីរបស់ថៃ ដែលពីមុនបានជួយ ណែនាំនាងទៅកាន់ទស្សនិកជន កាន់តែទូលំទូលាយ។

ChickenV បាននិយាយថា ខ្ញុំបានលេងការប្រកួតទោលជាមួយនាង ហើយចាញ់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែនៅពេលគិតឡើងវិញ មានសញ្ញាព្រមាន ។ នាងតែងតែមាននរណាម្នាក់នៅ ក្បែរនាងនៅពេលលេងតាមអ៊ីនធើណេត។ នៅពេលខ្ញុំសុំឲ្យ នាងលេងផ្ទាល់ នាងតែងតែរកលេស ។ ពេលក្រឡេកមើលទៅវីដេអូចាស់ៗ របស់នាង គ្មានវីដេអូណាមួយបង្ហាញដៃ ឬអេក្រង់របស់នាងទេ មានតែថ្ងាស របស់នាងប៉ុណ្ណោះ៕

Most Popular

To Top