យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា អតីតកីឡាកររបស់ក្លឹប Man UTD កីឡាករ Jessie Lingard បានធ្វើការបញ្ជាក់ហើយ នៅសប្តាហ៍នេះថា គាត់នឹងនៅតែបើកទ្វាស្វាគមន៍ ការចរចានានា ដើម្បីអាចបន្តអាជីព បាល់ទាត់របស់ខ្លួន។
ការលើកឡើងនេះធ្វើបន្ទាប់ពីកីឡាករ Lingard បានសម្រេចចិត្តចាកចេញ ពីក្លឹបកូរ៉េខាងត្បូង FC Seoul កាលពីដើមខែកន្លងមក ។ Lingard បានចំណាយពេល ដល់ទៅជិត២ឆ្នាំ ជាមួយនឹងក្លឹបអាស៊ីមួយនេះ។
គួរឲ្យដឹងដែរថានៅក្នុងការបង្ហោះ របស់គាត់កាលពីដើមខែធ្នូកីឡាករ Lingardបានបញ្ជាក់ហើយថា គាត់នឹងក្លឹបនៅលីគកំពូលកូរ៉េ K League បានសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងរវាងគ្នា។
កីឡាករអង់គ្លេសរូបនេះ បានចូលរួម FC Seoul ក្នុងនាមជាកីឡាករមិនមានតម្លៃខ្លួន កាលពីខែកុម្ភៈឆ្នាំ២០២៤ ស៊ុតបញ្ចូលទីបាន១៩គ្រាប់ ជាមួយនឹងការបង្ហាញខ្លួន៦៧ដង៕
ប្រែសម្រួល៖ស៊ុនលី
