The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Harry Kane កំពុងធ្វើឲ្យ រដូវកាលថ្មីនេះ សម្រាប់ក្លឹបកាន់តែមានភាព អស្ចារ្យក្រោយ ជួយក្រុមយកឈ្នះលើ Heidenheim ជាមួយនឹងកំណត់ត្រាថ្មីមួយថែមទៀត។
ជ័យជំនះក្នុងលទ្ធផល៤ទល់នឹង០ យប់មិញនេះ បានធ្វើឲ្យប្រធានក្រុមជនជាតិអង់គ្លេសរូបនេះ បានក្លាយទៅជាកីឡាករ ដែលបានចូលរួមចំណែកជួយដល់ Bayern Munich សរុបចំនួន១០០គ្រាប់រួចមកហើយ។
មិនត្រឹមតែប៉ុណ្ណោះកីឡាករខ្សែ ប្រយុទ្ធវ័យ៣២ ឆ្នាំរូបនេះក៏ជាប់ឈ្មោះ ជាកីឡាករបាល់ទាត់ដែលមានអត្តចរិតល្អបំផុត របស់លីគបាល់ទាត់អង់គ្លេស សម្រាប់រយៈពេល១២ខែចុងក្រោយនេះផងដែរ។
គួរឲ្យដឹងដែរថាតារាឆ្នើម លំដាប់ពិភពលោក រូបនេះបានកសាងកេរ្ត៍ឈ្មោះរបស់ខ្លួន ជាកីឡាករខ្សែប្រយុទ្ធល្អបំផុតរបស់ពិភពលោក តាំងតែពីពេលបានផ្ទេរមកចូលរួមក្លឹប Bayern កាលពីរដូវក្តៅឆ្នាំ២០២៣មកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី
