The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានសម្រេចចិត្តថានឹង ពន្យារពេលក្នុងការសម្រេចចិត្ត អនាគតរបស់កីឡាករ Joshua Zirkzee បណ្តោះអាសន្នសិននៅខែមករាខាងមុខនេះ។
កីឡាករខ្សែប្រយុទ្ធហូឡង់រូបនេះ មើលឃើញថា ស្ថានភាព នៃការបង្ហាញវត្តមាន លេងនៅលើទឹកដី Old Trafford លែងជារឿងល្អទៀតឡើយ និង បន្តបញ្ហាជាបន្តបន្ទាប់ ។ ដូច្នេះជម្រើសនៃការចាកចេញ គឺជារឿងដែលល្អបំផុត សម្រាប់គាត។
មកដល់ពេលនេះក្លឹប Man UTD បានធ្វើការទិញបន្ថែមកីឡាករចំណូលថ្មី ខ្សែប្រយុទ្ធជួរមុខជាច្រើនរូប ដែលសុទ្ធ តែបានទាមទារពាក់អាវលេខ៩ របស់ក្លឹបក្នុងនោះមានទាំង Sesko និង Cunha ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
