The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Spurs នឹងត្រៀមការចំណាយខ្ទង់ ធំមួយជាមួយនឹងកីឡាករ ប្រេស៊ីលវ័យក្មេងម្នាក់ពីលីគកំពូល នៅឯប្រទេសប្រេស៊ីល។
កីឡាករ Rayan សញ្ជាតិប្រេស៊ីល ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Vasco da Gama បានក្លាយទៅជាគោលដៅថ្មីរបស់ក្លឹប Spurs ជាមួយនឹងតម្លៃ ខ្លួនបច្ចុប្បន្នប្រហែ លជា ៥០លានអឺរ៉ូហើយតាមផែនការ ភ្នាក់ងារកីឡាករ នឹងអាចចាប់ផ្តើមចរចា គ្នានៅមុនរដូវកាលដោះដូរបើកនៅខែមករា នេះហើយ។
តាមពិតទៅ Spurs បានធ្វើការតាមដានទំរង់លេង របស់កីឡាករ Rayanជាច្រើនខែមកហើយប៉ុន្តែក៏មិនទាន់អាចធ្វើអ្វីបានដែរ ពីព្រោះថាក្នុងនោះ Real Madrid ក៏កំពុងចង់បានកុងត្រាកីឡាករវ័យក្មេងនេះដូចគ្នា។
គួរឲ្យដឹងដែរថាការសម្រេចចិត្តរបស់ Real Madrid ក្នុងការខ្ចីជើងកីឡាករ Endrick ទៅកាន់ក្លឹបបារាំង Lyon នឹងអាចបើកឳកាសឲ្យខ្លួនកាន់ តែមានភាពច្បាស់លាស់ក្នុងការចរចាជាមួយនឹង Rayan បន្តទៀត៕
ប្រែសម្រួល៖ស៊ុនលី
