យោងតាមការចេញផ្សាយរបស់ The Mirror របស់អង់គ្លេសបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD នឹងមិនអាចទទួលបានជោគជ័យ ក្នុងការប្រកួតប្រជែង យកកុងត្រាកីឡាករ Antoine Semenyo ជាមួយនឹងគូប្រជែង Man City បានឡើយនៅខែមករា ខាងមុខនេះ។
គ្រូបង្វឹករបស់ក្លឹបលោក Ruben Amorim បានអះអាងថា Man UTD គឺនឹងត្រូវរៀបចំផែនការថ្មី ដើម្បីអាចជំនួសគោលដៅ កីឡាករ Semenyo បាននៅខែមករានេះ។
កន្លងមកទាំងប្រធានក្លឹបនិងថ្នាក់ ដឹកនាំក្លឹបសុទ្ធតែ បានបង្ហាញជំហគាំទ្រ ផែនការក្នុងការចរចាកីឡាករ Semenyo វ័យ២៥ឆ្នាំរូបនេះដូចគ្នាប៉ុន្តែតារាឆ្នើមរបស់ Bournemouth រូបនេះហាក់ដូចជាមិនសូវ ចាប់អារម្មណ៍ Man UTD ដូចទៅនឹង Man City ឡើយ ។
គួរឲ្យដឹងដែរថាតម្លៃខ្លួនរបស់ Semenyo នៅពេលនេះអាចមានប្រហែល ជាត្រឹមតែ៦៥លានផោនប៉ុណ្ណោះ នៅក្នុងកុងត្រាខណៈដែលក្លឹបជាច្រើនទៀត ក៏បានព្យាយាមទាក់ទងគាត់ដូចគ្នា ដែរមានទាំង Liverpool, Chelsea និង Spurs៕
ប្រែសម្រួល៖ស៊ុនលី
