កីឡា

ភ្នាក់ងារកីឡាករ ពន្យល់ពីមូលហេតុ ដែលកីឡាករ Salah នឹងនៅតែបន្តលេងជាមួយនឹង Liverpool

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ ខ្សែប្រយុទ្ធ Mo Salah បានធ្វើឲ្យមានការភ្ញាក់ផ្អើល សាជាថ្មីដោយសារតែគេជឿជាក់ថា គាត់នឹងនៅតែបន្តលេងជាមួយនឹង Liverpool បន្ថែមទៀត។

ទោះបីជាមានដំណឹង អំពីការចាក ចេញទៅលេងជាមួយនឹងក្លឹបធំៗ នៅអារ៉ាប់ក្តីប៉ុន្តែខ្សែ ប្រយុទ្ធអេហ្ស៊ីបរូបនេះ ត្រូវបានគេជឿជាក់ថានឹងមិនចាកចេញពី Anfield នៅពេលនេះឡើយហើយ ក្នុងនោះភ្នាក់ងារកីឡាករ ក៏បានចេញមកបញ្ជាក់អំពីមូលហេតុនេះផងដែរ។

ថ្មីៗនេះកីឡាករបានថែមទាំងបដិសេធ មិនព្រមចូលរួមជាមួយ នឹងក្លឹបនៅលីគកំពូលតួគី Fenerbahce ឡើយទោះបីជាមានការ ពិភាក្សាគ្នាជាច្រើនដង។

គួរឲ្យដឹងដែរថាភ្នាក់ងាររបស់កីឡាករ គឺលោក Abbas បានលើកឡើងថា ៖ គាត់នឹងនៅបន្តជាមួយនឹង Liverpool ។ លីគនៅតួគី មិនមែនជាជម្រើស របស់គាត់ឡើយហើយ ដូច្នេះការបន្តរស់នៅជាមួយនឹង Liverpool ឬការធ្វើដំណើរទៅបាល់ទាត់អារ៉ាប់ នឹងអាចរងចាំមើល ទៅដល់រដូវកាលក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top