កីឡា

អត្តពលិក ៦៤រូបចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកជាតិ ឆ្នាំ២០២៥ និងប្រកួតដណ្ដើមពានរង្វាន់លោកទេសរដ្ឋមន្ត្រី ថោង ខុន លើកទី៩

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាកាយសម្ព័ន្ធជើង ឯកជាតិ ឆ្នាំ២០២៥ និងប្រកួតដណ្ដើមពានរង្វាន់លោកទេសរដ្ឋមន្ត្រី ថោង ខុន លើកទី៩ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទៅនៅសាលហ្វឹកហាត់សហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា រៀបចំដោយសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡាកាយសម្ព័ន្ធជើង ឯកជាតិ ឆ្នាំ២០២៥ និងប្រកួតដណ្ដើមពានរង្វាន់លោកទេសរដ្ឋមន្ត្រី ថោង ខុន លើកទី៩ ឆ្នាំ២០២៥ ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។ ការចាប់ផ្តើមថ្ងៃទី២៦ និង២៧ គឺជាការហ្វឹកហាត់នឹងឧបករណ៍ ចំណែកការប្រកួតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ការប្រកួតព្រឹកនេះ ការសម្ព័ន្ធអារទីស្ទិក (AstisticGymnastic) បានបញ្ចប់ ៣ ឧបករណ៍ហើយ។

លោកអគ្គលេខាធិការសហព័ន្ធកីឡាសម្ព័ន្ធកម្ពុជា បានបន្តថា ការប្រកួតឆ្នាំនេះមានខេត្តចំនួន ៣ គឺខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែង ក្រចេះ និងក្រសួង ២ គឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដោយមានកីឡាករ-កីឡាការិនី ដែលចូលរួមប្រកួតមានចំនួន៦៤រូប
គណៈកម្មការចំនួន ៣៣ នាក់សម្រាប់កីឡាកាយសម្ព័ន្ធមាន២ប្រភេទ គឺ កាយសម្ព័ន្ធអាអេរ៉ូប៊ិក (Aerobic Gymnastic) និងការសម្ព័ន្ធអារទីស្ទិក(AstisticGymnastic)៕

ដោយ៖ លី ភីលីព

Most Popular

To Top