កីឡា

សហព័ន្ធខ្មែរកីឡាហែលទឹក នាំយកថវិកា គ្រឿងបរិភោគ ថ្នាំពេទ្យ និងសម្លៀកបំពាក់មួយចំនួន ជនភៀសសឹក ១១៦គ្រួសារ និងកងកម្លាំងនៅជួរមុខ ស្រុកសូទ្រនិគម ខេត្តសៀមរាប

ខេត្តសៀមរាប ៖ លោក ហឿន សំនៀង អនុប្រធានសហព័ន្ធ លោកអគ្គលេខាធិការ សហព័ន្ធតំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹកបានដឹកនាំមន្ត្រី និងកីឡាការិនី-កីឡាការិនី របស់សហព័ន្ធនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកមូលនិធិគាំទ្រថវិកា គ្រឿងបរិភោគ ថ្នាំពេទ្យ និងសម្លៀក បំពាក់មួយចំនួន ដែលទទួលបានពីការ បរិច្ចាគរបស់ថ្នាក់ដឹកនាំ មន្រ្តី គ្រូបង្វឹក កីឡាករ កីឡាការិនី និងអាណាព្យាបាល ផ្តល់ជូនដល់បងប្អូនជនភៀសសឹក និងកងកម្លាំងនៅជួរមុខ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅក្នុងវត្តសំរោង ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ចំនួន១១៦គ្រួសារ ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់តាមអនឡាញឲ្យដឹងថា ដោយមានការណែនាំពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដឹកនាំដោយ លោក ហឿន សំនៀង អនុប្រធានសហព័ន្ធ លោកអគ្គលេខាធិការសហព័ន្ធ រួមមានកីឡាករ កីឡាការិនី បាននាំយកមូលនិធិគាំទ្រថវិកា គ្រឿងបរិភោគ ថ្នាំពេទ្យ និងសម្លៀកបំពាក់មួយចំនួន ដែលទទួលបានពីការបរិច្ចាគ របស់ថ្នាក់ដឹកនាំ មន្រ្តី គ្រូបង្វឹក កីឡាករ កីឡាការិនី និងអាណាព្យាបាល ផ្តល់ជូនដល់បងប្អូន ជនភៀសសឹក និងកងកម្លាំងនៅជួរមុខស្ថិតនៅក្នុងវត្តសំរោង ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ចំនួន១១៦គ្រួសារ។

លោក អគ្គលេខាធិការ បានបញ្ជាក់ថា មូលនិធិគាំទ្រទំាងនេះដោយមានការ ចូលរួមពីសំណាក់រូបលោក មន្ត្រី គណៈកម្មការបច្ចេកទេស កីឡាការិនី-កីឡាការិនី និងអាណាព្យាបាល របស់កីឡាការិនី-កីឡាការិនីហែលទឹក និងសហព័ន្ធអាវយឺត ដ៏ស្រស់ស្អាត មានស្លាកសហព័ន្ធខ្មែរកីឡាហែលទឹក ផ្តល់ជូនបងប្អូនជនភៀសសឹក និងថវិកា មួយចំនួនដល់ចំនួន១១៦គ្រួសារ ថែមទៀត ។ ក្នុងនាមសហព័ន្ធខ្មែរ កីឡាហែលទឹក ដែលជាសហព័ន្ធកីឡាជាតិក៏បានចូលរួមចែករម្លែកដល់ប្រជាជនរងគ្រោះតាមអ្វីដែលអាចធ្វើបាន។ សកម្មភាពនេះជាទឹកចិត្តអ្នកកីឡា ក្នុងការចូលរួមចំណែកផ្នែកមនុស្សធម៌ ដល់សង្គមជាតិទំាងមូលដែរ ៕

Most Popular

To Top