កីឡា

Liverpool នឹងផ្តាច់កុងត្រាខ្ចី ជើងកីឡាករវ័យក្មេង James ជាមួយនឹង Ajax

The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool នឹងធ្វើការផ្តាច់ចោលកុងត្រាទាំងអស់របស់កីឡាករវ័យក្មេង James McConnell ជាមួយនឹងក្លឹប Ajax។

ការសម្រេចចិត្តនេះធ្វើឡើងក្នុងពេល ដែលក្លឹបនឹងត្រៀម ខ្លួនធ្វើការដោះដូរមួយចំនួននៅក្នុង ពេលដែលទីផ្សារដោះដូរនឹង ធ្វើឡើងនៅខែមករាខាងមុខ។

កីឡាករ James ដែលបានចាកចេញ ពីក្លឹបកាលពីឆ្នាំ២០២៤ទៅចូលរួម Ajax ក្នុងកុងត្រាខ្ចីជើងនឹងត្រូវវិល ត្រឡប់មកវិញ ។ ការផ្តាច់កុងត្រាខ្ចីជើងនេះ ធ្វើឡើងក៏នៅក្រោយពេលដែលកីឡាករ ទើបតែបានសម្រេចចិត្តចុះ ហត្ថលេខារយៈពេល៥ឆ្នាំជាមួយនឹង Liverpool កាលពីរដូវក្តៅកន្លងមកនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top