The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona កំពុងសម្លឹងមើលឃើញកីឡាករ Dusan Vlahovic ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Juventus ដើម្បីអាចមកជំនួសតំណែង របស់កីឡាករ Robert Lewandowski បាន។
កីឡាករខ្សែប្រយុទ្ធជើងចាស់ ប៉ូឡូញរូបនេះ នឹងមិនអាចបន្តលេងឲ្យក្លឹបទៀត ឡើយខណៈដែលកុងត្រាចាស់ នៅសេសសល់ត្រឹមតែពេល៦ខែទៀតប៉ុណ្ណោះ ហើយក៏មិនទាន់ បានសម្រេចចិត្តក្នុង ការបន្តការចរចាកុងត្រាថ្មីនៅឡើយ។
ខណៈដែលក្រុមនៅបន្តរងចាំការសម្រេចចិត្តរបស់ខ្សែ ប្រយុទ្ធវ័យ ចំណាស់រូបនេះនោះបច្ចុប្បន្ន Barcelona ក៏កំពុងធ្វើការតាមដានស្ថានការណ៍ របស់ខ្សែប្រយុទ្ធ Vlahovic ផងដែរ។
យ៉ាងណាក្តីគេមើលឃើញថា Vlahovic បច្ចុប្បន្នមានទំរង់លេង មិនសូវជាល្អប៉ុន្មានទេ ដោយអាចស៊ុតបញ្ចូល បានត្រឹមតែ៣គ្រាប់ប៉ុណ្ណោះ នៅក្នុងលីគនិងក្នុងក្របខណ្ឌ Champions League៕
ប្រែសម្រួល៖ស៊ុនលី
