កីឡា

Barcelona នឹងស្វាគមន៍កីឡាករ ចំណូលថ្មីដំបូងម្នាក់ ជាអតីតកីឡាកររបស់ក្លឹប

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករខ្សែការពារកណ្តាល Joao Cancelo នឹងអាចទទួលបាន ឳកាសក្នុងការវិលត្រឡប់ មកចូលរួមក្លឹប Barcelona វិញនៅខែមករានេះ។

ប្រភពដដែលជឿជាកថា កីឡាករដែលកំពុងឡើងជើង និងលេងឲ្យក្លឹបអារ៉ាប់ Al Hilal រូបនេះនឹងអាចវិល ត្រឡប់ក្លឹបចាស់នៅ អេស្បាញក្នុងខែនេះ ជាមួយនឹងកុងត្រាខ្ចីជើង។

រំលឹកដែរថាកីឡាករ Cancelo បានធ្វើដំណើរ ទៅចូលរួមក្លឹប Al Hilal កាលពីឆ្នាំ២០២៤ ក្នុងតម្លៃខ្លួនប្រមាណ ជា២២លានផោនចេញពីក្លឹប Man City។

នៅទីនោះបច្ចុប្បន្នកីឡាករ ខ្សែការពារសញ្ជាតិ ប៉ទុយហ្គាល់រូបនេះ អាចទទួលបានប្រាក់កម្រៃ រហូតទៅដល់១៣លានផោនក្នុងមួយឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top